ចាប់បានចោរប្លន់ហាងមាសយីហោ «​សុខ លក្ខិណា​» នៅកំពង់ចាមនៅប៉ុន្មានថ្ងៃមុនហើយ

    កំពង់ចាម​ ៖ ជនសង្ស័យ​៤​នាក់ ក្នុងនោះ​មាន​ស្រី​ម្នាក់ ដែល​បានធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​អា​ជី​វករ​លក់​មាស នៅក្បែរ​ផ្សារ​ធំថ្មី​ក្រុង​កំពង់ចាម យក​អស់​ជិត​ ២ ​ម៉ឺន​ដុល្លារ ត្រូវបាន​កម្លាំង​ប៉ូ​លិស​តាម​ចាប់បាន​នៅ​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅក្នុង​ទឹកដី​ខេត្តសៀមរាប​។​

    ករណី​ប្លន់​អាជីវករ​លក់​មាស នៅជាប់​ផ្សារ​ធំថ្មី ខេត្តកំពង់ចាម យីហោ «​សុខ លក្ខិណា​» ក្រុមចោរ​យក​ទឹកប្រាក់​អស់​សរុប​ជិត​ ២ ​ម៉ឺន​ដុល្លារ​។​

    របាយការណ៍​របស់​ស​ម​ត្ថ​កិច្ច ឱ្យ​យ​ដឹងថា សម្ភារៈ​ដែល​បាត់បង់​រួច​មាន ទូរស័ព្ទដៃ​៤​គ្រឿង​, លុ​យ​ខ្មែរ​ប្រហែល​៤​លាន​រៀល​, លុយ​អាមេរិក​ប្រហែល​៣​ពាន់​ដុល្លារ​, លុយ​បាត ប្រហែល​១០​ម៉ឺន​បាត និង​គ្រឿងមាស ផ្លាក​ទីន មានតម្លៃ​ប្រហែល​១​ម៉ឺន​ដុល្លារ​។​

    ពួកចោរ​បានធ្វើ​សកម្មភាព​ចូល​ប្លន់​ទូ​មាស​កាលពី​ព្រឹក ថ្ងៃទី​០៥ ខែកុម្ភៈ ឆ្នាំ​២០១៧ ខាងលិ​ច​​ជាប់​ផ្សារ​ធំថ្មី ស្ថិ​ច​នៅ​ភូមិ​ទី​១២ សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម។​

    យ៉ាងណាក៏ដោយ​សមត្ថកិច្ច​មិនទាន់​បង្ហាញ​ពី​អត្តសញ្ញាណ​ពួកចោរ​នៅឡើយ៕

adverise with khmeread