បុរសចិនដែលជាប់នៅឥណ្ឌាអស់ ៥០ ឆ្នាំ ទីបំផុតត្រូវមន្ត្រីទូតចិនជួយជ្រោមជ្រែងបានត្រឡប់ទៅស្រុកវិញហើយ

    ​បុរស​ចិន​ម្នាក់ ដែល​ជាប់​ក្នុងប្រទេស​ឥណ្ឌា​ច្រើនជាង ៥០ ឆ្នាំ​ទីបំផុត​បាន​ត្រឡប់​ទៅរក​គ្រួសារ​របស់ខ្លួន​វិញ​ហើយ​។​

​    ​យោងតាម​របាយការណ៍ BBC លោក Wang Qi ជា​អ្នក​អង្កេត​ការ​កងទ័ព​ម្នាក់ ដែល​បាន​និយាយថា​គាត់​ច្រឡំ​ចូលក្នុង​ដី​ប្រទេស​ឥណ្ឌា​ក្នុង​ឆ្នាំ ១៩៦៣ ហើយ​មិនមាន​ឯកសារ​គ្រប់គ្រាន់​ដើម្បី​ចាកចេញ​ពី​ប្រទេស​នេះ​ទៅ​ស្រុកកំណើត​វិញ​។​

​    ​គាត់​ត្រូវបាន​អ្នកការទូត​ចិន​ទៅសួរសុខទុក្ខ បន្ទាប់ពី​ប្រាប់​គាត់​ថា​នឹង​ប្រឹងប្រែង​នាំ​គាត់​ត្រឡប់​ទៅវិញ​។​

​    ​លោក Wang បាន​ជួបជុំ​គ្រួសារ​វិញ​នៅ​ព្រលានយន្តហោះ​ប៉េកាំង​។ គាត់​បានធ្វើ​ដំណើរ​ពី Delhi ប្រទេស​ឥណ្ឌា​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ​ដោយ​មានកូន​របស់គាត់​អម​ជាមួយ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត