ម៉ូតូ​ស៊េរី​ថ្មី​៣​គ្រឿង ត្រូវបាន​រថយន្ត​ឡិចស៊ីស​បើក​បុក​រះ​ពីក្រោយ​របួសធ្ងន់​ស្រាល​៦​នាក់​ (​មាន​វីដេអូ​)

    ភ្នំពេញ ​៖ យុវជន​ក្មេងស្ទាវ​មួយក្រុម​បាន​ជិះ​ម៉ូតូ​មកពី​ដើរលេង ក៏ត្រូវ​បាន​រថយន្ត​ឡិច​ស៊ី​ស​ ​RX330 មួយគ្រឿង​បើក​មក​បុក​រះ​ពីក្រោយ បណ្តាលឱ្យ​រងរបួស​ធ្ងន់​ស្រាល​៦​នាក់​កាលពី​វេលា​ម៉ោង១១​ ​និង​៤៥​នាទី​យប់​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៧ ​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ សង្កា​ត់​ចាក់អង្រែលើ ខណ្ឌមានជ័យ។​

    ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​គេ​បានឃើញ​យុវជន​ក្មេងស្ទាវ​មួយក្រុម​ដែលមាន​គ្នា​ប្រមាណ​ជាង​១០​នាក់ បាន​ជិះ​ម៉ូតូ​៥​គ្រឿង​ឌុប​គ្នា ដែល​ទើបតែ​ចេញពីផ្ទះ​នៅ​​ម្តុំ​តាខ្មៅ​បម្រុង​ជិះ​ទៅ​ខួបកំណើត​មិត្ត​ភក្តិ​នៅ​ម្តុំ​កោះ​ពេជ្រ។​

    ខណៈពេល​មកដល់​ចំណុចកើតហេតុ​ក្បែរ ​និង​ប៉ុស្ដិ៍​ចាក់អង្រែលើ ក៏ត្រូវ​រថយន្ត​ឡិច​ស៊ី​ស RX3​30 ពណ៌​ស មួយគ្រឿង​មិន​ចាំ​ស្លាក​លេខ បាន​បើក​ស្រប​ទិស​គ្នា​មក​បុក​រះ​ម៉ូតូ​ចំនួន ​០៣ គ្រឿង បណ្តាលឱ្យ​យុវជន​ម្នាក់​រងរបួស​បាក់ជើង​ម្ខាង និង​៥​នាក់​ទៀត​រងរបួស​ស្រាល ក្នុងនោះ​ក៏មាន​នារី​ម្នាក់​របួសស្រាល​ផងដែរ​។​

    ដោយឡែក​ម៉ូតូ​ដែល​រង​ការខូចខាត​រួមមាន ទី​១​ម៉ូតូ ​Nex ពណ៌​ស មួយគ្រឿង ពាក់​ស្លាក​លេ​ខ​កណ្តាល​1T-3955 ចំណែកឯ​២​គ្រឿង​ទៀត ម៉ាក​ហ៊ុ​ង​ដា​ឌ្រី​ម​សេ​១២៥ ស៊េរី​២០១៧ ពណ៌​ខ្មៅ គ្មា​ន​ស្លាក​លេខ​។​

    ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ម្នាក់​ដែល​រងរបួស​ធ្ងន់​នោះ​ត្រូវបាន​រថយន្ត​សង្គ្រោះបន្ទា​ន់​​ដឹកយក​ទៅ​មន្ទី​ពេទ្យ​សង្គ្រោះ​ភ្លាមៗ។ ​បន្ទាប់មក​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះមក​ធ្វើ​អន្តរា​គ​មន៍​នៅ​កន្លែង​ហេតុ ហើយ​យក​ម៉ូតូ​ទាំង​៣​គ្រឿង​ទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍​ចាក់អង្រែលើ ដើម្បី​រង់ចាំ​ម្ចាស់​ម៉ូតូ​យក​ឯកសារ​ត្រឹមត្រូវ​មក​ពិនិត្យ​រួច​យកទៅ​វិញ៕

 

adverise with khmeread