adverise with khmeread Mers thailand

មនុស្សជាង ២០០ នាក់​សង្ស័យ​កើត​ផ្តាសាយ MERS នៅ​ថៃ​

​    ​អាជ្ញាធរ​សុខាភិបាល​ថៃ​បាន​កំពុង​ព្យាយាម​ស្វែងរក​មនុស្ស​ជាង ២០០ នាក់​ទៀត ដែល​អាច​ប៉ះពាល់​ជាមួយនឹង​អ្នកជំងឺ​ផ្តាសាយ​មជ្ឈិមបូព៌ា ឬ MERS (​មឺ​ស​) ជនជាតិ​អូ​ម៉​ង់​មួយរូប ដែល​ដឹក​មក​ព្យាបាល​នៅ​ពេទ្យ​ទីក្រុង​បាងកក​កាលពី​ថ្ងៃ​ចន្ទ​។ 

​    ​វេជ្ជបណ្ឌិត​លោក Amnuay Gajeena អគ្គនាយក​នៃ​នាយកដ្ឋាន​គ្រប់គ្រង​ជំងឺ​បាន​និយាយថា មនុស្ស​២៣៩​នាក់​បានធ្វើ​ដំណើរ​តាមផ្លូវ​ជាមួយគ្នា​នឹង​អ្នកជំងឺ​ជនជាតិ​អូ​ម៉​ង់​។ មនុស្ស ៣២ នាក់​ត្រូវបាន​យកមក​ដាក់​ក្រោម​ការឃ្លាំមើល​ឬ​ដាក់​ឱ្យនៅ​ដាច់ដោយឡែក​រយៈពេល ១៤ ថ្ងៃ​សិន​។ 

​    ​លោក Amnuay  បាន​និយាយទៀតថា ក្រុមមនុស្ស​ទាំងនោះ​មាន​អ្នក​ដែល​បានធ្វើ​ដំណើរ​តាម​យន្តហោះ​ជាមួយ​បុរស​ជនជាតិ​អូ​ម៉​ង់​អាយុ ៧១ ឆ្នាំ ដែល​បាន​មកដល់​ថៃ ក៏ដូចជា​បុគ្គលិក​នៅ​សណ្ឋាគារ​និង​មន្ទីរពេទ្យ​របស់គាត់​។ មនុស្ស ៤០ ត្រូវបាន​ចាត់ទុកថា​មាន​ហានិភ័យ​ខ្ពស់​ជាងគេ​ក្នុងការ​ឆ្លង​ជំងឺ​ផ្តាសាយ​នេះ​។ 

​    ​កូនប្រុស​អ្នកជំងឺ​ក៏ដូចជា​ស្ត្រី​ថៃ​ម្នាក់ ដែល​អង្គុយ​ក្បែរ​គាត់​លើ​យន្តហោះ និង​អ្នកបើក​តាក់ស៊ី ដែល​ដឹក​គាត់​មក​អាកាសយានដ្ឋាន​សុវណ្ណ​ភូមិ​ត្រូវ​បានដាក់​ឱ្យនៅ​ដាច់ដោយឡែក​ក្នុង​បន្ទប់​ដាច់​ឆ្ងាយ​ពី​គេ​មួយ​។​

​    ​ក្រសួងសុខាភិបាល​ថៃ​បានឱ្យដឹងថា មនុស្ស​ទាំងអស់​ដែល​អាច​ប៉ះពាល់​ជាមួយ​អ្នកជំងឺ​ត្រូវបាន​កំណត់​អត្តសញ្ញាណ​អស់ហើយ ប៉ុន្តែ ២០៧ នាក់​ទៀត​មិនទាន់​អាចទាក់ទង​បាន​នៅឡើយ​ទេ​។ មនុស្ស​ទាំងអស់នេះ​អាច​នឹងត្រូវ​ឃ្លាំមើល​រយៈពេល ២ សប្តាហ៍ ជា​រយៈពេល​នៃ​ការបង្ក​មេរោគ​ផ្តាសាយ​មឺ​ស​៕ 

adverise with khmeread
ប្រភព៖ បាងកកប៉ុស្តិ៍

មតិយោបល់