ស្រវឹង​បើករថយន្ត​បញ្ច្រាស់ទិស​ជ្រុល​ចង្កូត​ទៅបុក​ផ្ទះ​ពលរដ្ឋ​ក្រឡាប់​ផ្ងារ​កង់ ​(​មាន​វីដេអូ​)

    ភ្នំពេញ​ ៖ បុរស​ម្នាក់​ស្រវឹងស្រា បាន​បើករថយន្ត​ហាយ​ឡែ​ន​ឌ័​រ​ក្នុងទិសដៅ​បញ្ច្រាស់​ចរាចរណ៍​ហើយ​ជ្រុល​ចង្កូត​ទៅបុក​របង​ផ្ទះ​ប្រជាពលរដ្ឋ​បណ្ដាលឱ្យ​រង​ការខូចខាត​និង​រថយន្ត​បង្ក​បាន​ក្រឡាប់​ផ្ងារ​កង់​ឡើងលើ។​

    ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​បានកើត​ឡើង​នៅវេលា​ម៉ោង៣​ និង​៣០​នាទី​ទៀបភ្លឺ ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅតាម​បណ្ដោយ​ផ្លូវ​២៧១ ស្ថិតក្នុង​សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ។​

    តាម​ប្រភពព័ត៌មាន​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​នោះ​គឺ មាន​រថយន្ត​ហាយ​ឡែ​ន​ឌ័​រ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2V.8278 ដែល​បើកបរ​ដោយ​បុរស​ម្នាក់​ស្រវឹងស្រា ហើយ​បើក​បញ្ច្រាស់ទិស​ចរាចរ​ណ៍​ថែមទៀត ក៏​ជ្រុល​ចង្កូត​ទៅបុក​របង​ផ្ទះ​ប្រជាពលរដ្ឋ​បណ្ដាល​ឱ្យ​ធ្លុះ​និង​រង​ការខូចខាត ចំណែកឯ​រថយន្ត​បង្ក​វិញ បាន​ក្រឡាប់​ផ្ងារជើង​ឡើងលើ និង​ធ្វើឱ្យ​អ្នកបើកបរ​រងរបួស​ធ្ងន់​ផងដែរ​។​

    ក្រោយពេល​កើតហេតុ​ភ្លាមៗ ជនរងគ្រោះ​ដែល​របួសធ្ងន់​ត្រូវបាន​អ្នករត់​ម៉ូតូ​កង់​បី​មក​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រុ​ស្ស៊ី​ភ្លាមៗ។ ​ចំណែកឯ​រថយន្ត​បង្ក​វិញ ត្រូវបាន​សាច់ញាតិ​ជនរងគ្រោះ​មក​ដោះស្រាយ​សំណង​ឱ្យ​ម្ចាស់ផ្ទះ ហើយ​យក​រថយន្ត​បង្ក​ទៅ​ជួសជុល​ដោយ​ខ្លួនឯង​៕

adverise with khmeread