កម្មករ កម្មការិនី​ រោងចក្រ​ Pat Tern International ទទួលបាន​ប្រាក់​ឈ្នួល​ខែធ្នូ​២០១៦

    កំពង់ស្ពឺ ៖ កម្មករ កម្មការិនី​រោងចក្រ​កាត់ដេរ Pat Tern International ចំនួន​៩៩០​នាក់ នៅក្នុង​សួន​ឧស្សាហកម្ម វ៉ា​យ សេ​វេន បាន​បានទទួល​ប្រាក់​ឈ្នួល​ចុងក្រោយ បន្ទាប់ពី​ម្ចាស់​សួន​វ៉ា​សេ​វេន​លក់​ឡាយឡុង​ម៉ាស៊ីនដេរ​ដោះដូរ​នឹង​ប្រាក់ខែ។​

    លោក​ ឡុង សុផាត ប្រធាន​សហព័ន្ធ​សហជីព​សម្លេង​យុវជន​ខ្មែរ​បានឱ្យ​ដឹ​នា​ថ្ងៃទី​១១ ​កុម្ភៈ ​ឆ្នាំ​២០១៧​នេះ​ថា កម្មករ កម្មការិនី រោងចក្រ​កាត់ដេ​Pat Tern International ចំនួន​៩៩០​នាក់  បានទទួល​ឈ្នួល​ខែ​ចុងក្រោយ ​(​ខែធ្នូ​ឆ្នាំ​២០១៦)​ ពេញ​តែម្តង កាលពី​ថ្ងៃទី​១០​ កុម្ភៈ​ ២០១៧ បន្ទាប់ពី​ថៅកែ​រត់ចោល​រោងចក្រ។​

    លោក ​ឡុង សុផាត បន្តថា កម្មករ​ទទួលបាន​ប្រាក់​ឈ្នួល​នេះ គឺ​ដោយបាន​ការយកចិត្តទុកដាក់​ពី​សំណាក់​លោក​អភិបាលខេត្ត​កំពង់ស្ពឺ លោក​ប្រធាន​មន្ទីរ​ការងារ​ខេត្ត និង សហព័ន្ធ​សហជីព​សម្លេង​យុវជន​ខ្មែរ រួមគ្នា​រក​ដំណោះស្រាយ​ជាមួយ​ម្ចាស់​ទីតាំង​សួន​ឧស្សាហកម្ម វ៉ា​យ សេ​វេន ដោយបាន​លក់​ឡាយឡុង​សម្ភារៈ​ក្នុង​រោងចក្រ​យកលុយ​បាន​ជាង​១០​ម៉ឺ​ន​ដុល្លារ បើក​ជូន​កម្មករ​នៅពេលនេះ។​

    មេ​សហជីព​រូបនេះ បញ្ជាក់ទៀតថា ចំពោះ​ការទាមទារ​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ សហព័ន្ធ​របស់លោក​បាន​បាក់​ពាក្យ​តវ៉ា​បន្តទៀត​ទៅ​មន្ទីរ​ការងារ​ខេត្ត និង សាលាខេត្ត​ឱ្យជួយ​ដោះស្រាយ និង បន្ត​ទាមទារ​ដោះស្រាយ​ប្រាក់​ឈ្នួល​ជូន​កម្មករ​មួយចំនួនទៀត​ដែល​បានធ្វើ​ការបន្ត​នៅ​ខែមករា​ឆ្នាំ​២០១៧។​

    គួររំលឹកថា កាលពី​ថ្ងៃទី​៤ មករា ឆ្នាំ​២០១៧ កន្លងទៅនេះ​តំណាង​កម្មករ កម្មការិនី​បាននាំគ្នា​ចេញមក​តវ៉ា នៅក្នុង​មុខ​សួន​ឧស្សាហកម្ម វ៉ា​យ​សេ​វេន ស្ថិតក្នុង​ភូមិ​រំដួល ឃុំ​ត្រពាំង​គង ក្នុងស្រុក​សំរោង​ទង់ ខេត្តកំពង់ស្ពឺ នៅ​ថ្ងៃទី​៤ មករា ឆ្នាំ​២០១៧​ក្រោយពី​ថៅកែ​រោងចក្រ​កាត់ដេរ Pat Tern International ក្ស័យធន​អស់​រយៈពេល​ជិត​២​ខែ​កន្លងមក​។​

    កម្មករ កម្មការិនី​ជិត​១​ពាន់​នាក់​នៅតែ​រង់ចាំ​បើក​ប្រាក់ខែ ខណៈដែល​ថៅកែ​ជនជាតិ​ចិន​រូបនោះ បានធ្វើ​កិច្ចសន្យា​យល់ព្រម​ជាមួយ​កញ្ញា សុខ ដែ​ត ដែលជា​អតីត​ប្រធាន​រដ្ឋបាល រោងចក្រ Pat Tern International តំណាងឱ្យ​កម្មករ កម្មការិនី​ទាំងអស់ យល់ព្រម​ក្នុង​ការលក់​សម្ភារៈ​រប​ស់រោង​ចក្រ មាន​ម៉ាស៊ីន​បោក​អ៊ុត  និង​ម៉ាស៊ីនដេរ​ជាដើម ដើម្បី​យកប្រាក់​ដែល​លក់បាន​ទាំងនោះ យកមក​ដោះដូរ​នឹង​ប្រាក់ខែ ដែល បាន​ជំពាក់​ថ្លៃ​ឈ្នួល​ក្នុង​រយៈពេល​ជិត​២​ខែ​កន្លងមក។​

    ការលក់​សម្ភារៈ​ដោះដូរ​នឹង​ប្រាក់ខែ​នេះ តំណាង​កម្មករ កម្មការិនី​ទាំងអស់ សំណូមពរ​ដល់​អ្នកគ្រ​ប់​គ្រង​សួន​ឧស្សាហកម្ម វ៉ា​យ​សេ​វេន ផ្តល់​លទ្ធភាព​ដើម្បី​នាំ​ម៉ាស៊ីន​ចេញ​បន្ទាប់ពី​តំណាង​រោងចក្រ​ទាំងអស់ បាន​ឯកភាពគ្នា នៅក្នុង​តម្លៃ​មួយ​សមរម្យ ជាមួយ​ឈ្មួញ​អ្នក​ដែល​មក​ទិញ។​

    ពាក់ព័ន្ធ​បញ្ហា​នេះ លោក ហ៊ុន តំណាងឱ្យ​ម្ចាស់​សួន​ឧស្សាហកម្ម វ៉ា​យ​សេ​វេន បានឱ្យដឹងថា ការមិន​អនុញ្ញាតឱ្យ​នាំ ម៉ាស៊ីន​កាត់ដេរ​ចេញ គឺមាន​ករណី​ជាច្រើន​ដូចជា ថៅកែ​ក្រុមហ៊ុន​រូបនោះ​មិនទាន់បាន​បង់ថ្លៃ​ជួល​រោងចក្រ និង​ការបង់ ថ្លៃ​ទឹក​ភ្លើង​ជាដើម ទើប​ពួកគាត់​ហាមឃាត់​មិនឱ្យ​នាំ​ម៉ាស៊ីន​ចេញ។​

    តំណាង​ម្ចាស់​សួន​រូបនេះ​បន្តថា ដើម្បី​សមាមាត្រ​គ្នា ពួកគាត់​ចង់ឱ្យ​ភាគី​ខាង​រោងចក្រ​មក​ចរចា​គ្នា​ជាមុនសិន ធ្វើយ៉ាងណា​លក់​សម្ភារៈ ទាំងអស់នេះ​ឱ្យបាន​ថ្លៃ​បន្តិច ដើម្បី​យក​ថវិកា​ទាំងនោះ មក​ធ្វើការ​ដោះដូរ​រវាង​ភាគី​ទាំងពីរ។​

    ចំណែក លោក អ៊ូ ភឿន អគ្គលេខាធិការ សហព័ន្ធ​សហជីព​សម្លេង​យុវជន​ខ្មែរ បានឱ្យ​ថា កាលដែល​ថៅកែ រោងចក្រ​ក្ស័យធន បាន​យល់ព្រម​លក់​ម៉ាស៊ីនដេរ​ឡាយឡុង ជាការ​ដោះដូរ​នឹង​ប្រាក់ខែ​នោះ មិនមែន​អ្នកគ្រប់គ្រង​សួន មិន​បានដឹង​នោះឡើយ។​

    លោក​បន្តថា  អស់​រយៈពេល​ជិត​២​ខែ​មកនេះ ភាគី​ខាង​សួន​ឧស្សាហកម្ម​មិនដែល​មក​ចរចា​ដើម្បី​រក ដំ​ដោះស្រាយ ខណៈដែល​តំណាង​កម្មករ កម្មការិនី​លក់​ឱ្យ​ឈ្មួញ​នៅក្នុង​តម្លៃ​មួយ​សមរម្យ បែរជា​ហាមឃាត់​មិនឱ្យ​ដឹកចេញទៅ​វិញ ។​កត្តា​ទាំងនេះ​គឺ​កំពុង​ធ្វើឱ្យ​កម្មករ កម្មការិនី​ជិត​១​ពាន់​នាក់ កំពុង​ប្រឈម​នឹង​ការ​អត់​ការងារ​ធ្វើ ជាពិសេស​ជួប​ផល​លំបាក ក្នុងការ​ហូបចុក​និង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ  ។​

    ចំណែក​លោក ប៉ាត់ សុង ប្រធានការិយាល័យ​ការងារ នៃ​មន្ទីរ​ការងារ និង​វិជ្ជាជីវៈ​ខេត្តកំពង់ស្ពឺ បាន​ថ្លែងថា ជុំវិញ​រោងចក្រ​កាត់ដេរ Pat Tern International ដែល​ថៅកែ​រោងចក្រ​រត់ចោល​នេះ គឺ​មន្ទីរ​បានទទួល​ព័ត៌មាន​ភ្លាមៗ បន្ទាប់ ពី​ការ​ក្ស័យធន​របស់​ថៅកែ​រូបនោះ ។​នៅពេលនេះ​គឺ​បាន​ដោះស្រាយ​មួយ​ជំហាន​រួចហើយ  ៕


 

adverise with khmeread