​ផ្ទុះ​ជម្លោះ​នៅ​សភា​អាហ្វ្រិក​ខាងត្បូង កណ្តាប់ដៃ​ហោះ​ព្រោងព្រាត​ពេញ​បន្ទប់​ប្រជុំ​

​    ​ការប្រតាយប្រតប់​មួយ​បាន​ផ្ទុះឡើង​នៅ​សភា​អាហ្វ្រិក​ខាងត្បូង​បន្ទាប់​មេដឹកនាំ​បក្សប្រឆាំង​ត្រូវបាន​បង្ខំ​ឱ្យ​ចាកចេញ​ដោយ​ប្រើ​កម្លាំង​។​

​    ​សមាជិក​មកពី​បក្ស​យុទ្ធជន​សេរីភាព​សេដ្ឋកិច្ច​បាន​រំខាន​ការ​ថ្លែង​សុន្ទរកថា​ទៅកាន់​អង្គនីតិបញ្ញត្តិ​របស់លោក​ប្រធានាធិបតី Jacob Zuma ជាច្រើនលើក​កាលពី​ថ្ងៃ​អង្គារ​កន្លងទៅ ដោយ​លើកឡើង​នូវ​ចំណុច​ដីកា​និង​និយាយថា គាត់​មិនមាន​លក្ខណៈសម្បត្តិ​ដើម្បី​កាន់កាប់​តំណែង​។​

​    ​លោក Julius Malema និង​ក្រុម​អ្នកគាំទ្រ​របស់គាត់​ត្រូវបាន​ប្រាប់​ឱ្យ​ចាកចេញ​ប៉ុន្តែ​ខ្លួន​បាន​បដិសេធ មុននឹង​សមត្ថកិច្ច​ត្រូវបាន​ហៅ​ឱ្យ​បង្ខំ​ពួកគេ​ចាកចេញ​ដោយ​ប្រើ​កម្លាំង​៕

ប្រភព៖ បរទេស

adverise with khmeread