adverise with khmeread 1

ចោរ​បាញ់សម្លាប់​ក្នុងផ្ទះ​ប្លន់​យក​ទ្រព្យសម្បត្តិ​នៅ​កណ្តាលស្ទឹង​

     កណ្តាល ៖ ម្ចាស់ផ្ទះ​បាន​ស្លាប់​ក្រោយពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​បន្ទាប់ពី​មាន​ករណី​ប្លន់​ប្រដាប់អាវុធ នៅ​ភូមិ​ត្រពាំង​កក់ ឃុំ​ទ្រា ស្រុក​កណ្តាលស្ទឹង​ខេត្តកណ្តាល កាលពី​វេលា​ម៉ោង ៧​និង​១០​នាទី​យប់​ថ្ងៃទី​២៥​មករា​នេះ ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​មាន​គ្នា​៣​នាក់​មាន​អាវុធ​វែង​និង​ខ្លី​ចូល​តាម​របង​ក្រោយ​ទ្វារក្រោយ​។​ពេល​ចូលដល់​ម្ចាស់ផ្ទះ​ឮសូរ​សម្លេង​ក៏​ទៅ​បើកទ្វារ​ស្រាប់តែ​ជនល្មើស​បាញ់​ពីខាងក្រៅ​ចូល​ទ​ម្លោះ​ទ្វារ​ចូលក្នុង​ត្រូវ​ចំពោះ​ជនរងគ្រោះ​បណ្តាល​ស្លាប់​ក្រោយ​ជូនទៅ​ពេទ្យ​។​

    ពួកចោរ​បានធាក់​ទ្វារ​ចូលមក​ក្នុងផ្ទះ​ស្រែកថា​"​ពួក​អញ​មក​យកលុយ​នៅ​ឲ្យ​ស្ងៀម​... "​។ ស្របពេល​នោះដែរ​ម្តាយ​ជនរងគ្រោះ​ក៏​ស្រែក​ឲ្យ​គេ​ជួយ​ត្រូវ​ជនល្មើស​ក៏​បាញ់​ត្រូវ​គាត់់​ចំ​ភ្លៅ​មួយគ្រាប់​ទៀត​របួសធ្ងន់ ហើយ​បាន​ស្លាប់​ក​ករោយពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ ។​

   សម្ភារ​:​បាត់បង់​ប៉ូលិស​នៅ​ពុំទាន់​បានដឹង​ច្បាស់​នៅឡើយ បច្ចុប្បន្ន​កម្លាំង​ប៉ូលិស​កំពុង​ប្រ​ត្តិ​ប​ត្ត​ការស្វែងរក​ជនល្មើស​។​ចំណែក​ជនរងគ្រោះ​ប៉ូលិស​នៅ​ពុំទាន់​បញ្ជាក់ប្រាប់​ពី​អត្តសញ្ញាណនៅឡើយ ៕​

adverise with khmeread

មតិយោបល់