Untitled 1

​តួអង្គ​ឯក​ក្នុង​រឿង Deadpool បញ្ជាក់​ក្តី​ស្រលាញ់​របស់ខ្លួន​ចំពោះ HyunA នៅលើ Instagram

តារា​សម្តែង​នៃ​ខ្សែភាពយន្ត​ហូលីវូដ​ដែល​ត្រៀម​នឹង​ចាក់​បញ្ចាំង "Deadpool" លោក Ryan Reynolds បាន​បង្ហោះ​រូបភាព​របស់ខ្លួន​ទៅកាន់​បណ្តាញ​សង្គម ដោយបាន​បង្ហាញ​សេចក្តីស្រលាញ់​របស់លោក​ទៅកាន់​សមាជិក​ក្រុម 4Minute នាង HyunA ។​

​នាពេល​ថ្មីៗ​កន្លងមកនេះ HyunA បានបង្ហាញ​រូបថត​មួយ​សន្លឹក​ដែល​នាង​ថត​ឲ្យ​ទស្សនា​វ​ដ្តី High Cut ដោយ​នាង​បាន​ឈរ​ជាមួយ​តួអង្គ​កំពូល​វីរបុរស​របស់ Marvel "Deadpool" ដែលជា​តួអង្គ​ដែល​លោក Ryan Reynolds បាន​សម្តែង​នាពេល​កន្លងមក​ផងដែរ​។

Ryan Reynolds បាន​សរសេ​ពាក្យពេចន៍​មួយចំនួន​ទៅលើ​បណ្តាញ​សង្គម Instagram របស់គាត់​ថា "​រឿង​មួយ​នេះ​បាន​កើតឡើង​ហើយ​... ខ្ញុំ​មិនអាច​បំភ្លេច​វា​បាន​សូម្បី​មួយ​វិនាទី 사랑@hyunah_aa” ។

​លើ​គម្រប​ទស្សនា​វ​ដ្តី High Cut គេ​អាច​មើលឃើញ HyunA ឱប​គ្នា​យ៉ាង​ស្និទ្ធ​ជាមួយ Deadpool ផងដែរ​៕ 

មតិយោបល់