បាត់កូនស្រី ៣ ថ្ងៃ! ឪពុក​កាន់​រូបថត​ទៅប្តឹង​សមត្ថកិច្ច​ជួយ​រក​កូនស្រី​

    ភ្នំពេញ ​៖ បុរស​ម្នាក់​បានរ​ត់ទៅ​ប្តឹង​ប៉ូលិស​ច​ប៉ុស្តិ៍​ចោមចៅ​ជួយ​អន្តរាគមន៍​បន្ទាប់ពី​បាត់​កូ​នស្រី​អស់​រយៈពេល​៣​ថ្ងៃ​មកហើយ​រក​មិនឃើញ បន្ទាប់ពី​ចេញពី​សាលារៀន​តេ​ទៅ​ក៏​មិន​ចូល​។​

    ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃទី​៩​ ខែកុម្ភៈ ​ឆ្នាំ​២០១៧ ស្ថិតក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​លុះ​រហូតដល់​វេលា​ម៉ោង​១០​ និង​២០​នាទី​ទើប​ឪពុក​បាន​កាន់​រូបថត​មក​ប៉ុស្តិ៍​ចោមចៅ​សុំឱ្យ​ប៉ូលិស​ជួយ​ធ្វើ​អន្តរាគមន៍​ស្វែងរក​។​

    នារី​ដែល​បាន​បាត់​ខ្លួន​ឈ្មោះ​ ចាន់  ឆ​វិ​ន ភេទ​ស្រី​ អាយុ​២៣​ឆ្នាំ ​មុខរបរ​ជា​សិស្ស នៅ​សាលា​កូរ៉េ​តូ​តូ ម្តុំ​ផ្សារ​ឯករាជ្យ​២ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

    ចំណែក​ឪពុក​ឈ្មោះ ​អូន ចាន់ អាយុ​៥២ឆ្នាំ ស្នាក់ ភូមិ​ចំការ​តែ ឃុំ​ស្ពាន​មានជ័យ ស្រុក​សែន​មនោ​រម្យ ខេត្ត​មណ្ឌល​គី​រី។​

    តាម​ការរៀបរាប់​ពី​បងស្រី​នារី​ដែល​បាត់​ខ្លួន​បានឱ្យដឹងថា នៅ​ព្រឹក​ថ្ងៃទី​៩​ កុម្ភៈ នៅវេលា​ម៉ោង​ប្រហែល​៨ ព្រឹក ប្អូន​របស់គាត់​បាន​ចាក​ចេញពី​សាលារៀន​ដោយ​មិនដឹងថា​ទៅណា​តេ​ទៅ​ក៏​មិន​ចូល ទើប​នាំគ្នា​ឆោឡោ​តាមរក​គ្រប់​ទីកន្លែង។​

    លុះ​មកដល់​ព្រឹក​ថ្ងៃទី​១១ ខែកុម្ភៈ​ទើប​នាំគ្នា​កាន់​រូបថត​មកកាន់​ប៉ុស្តិ៍​ចោមចៅ​ដើម្បី​សុំ​ការអន្តរាគមន៍​។ បើ​បង​ប្អួ​ន​បានឃើញ​ដូច​ភិនភាគ​ខាងលើ​សូម​ទំនាក់​តាមរយៈ​លេខ​ទូរស័ព្ទ 015 437579, 0977344355៕

adverise with khmeread