ប៉ូលិស​ស្រុក​ឆ្លូង​ចាប់ខ្លួន​ជនសង្ស័យ​២​នាក់​ពាក់ព័ន្ធ​ថ្នាំញៀន​និង​អាវុធ​ច្នៃ​

    ក្រចេះ ៖ ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ព​ង្រ និង​ប៉ូលិស​ស្រុក​ឆ្លូង​ បាន​ចាប់ខ្លួន​ជនសង្ស័យ​២​នាក់​ជាមួយ​គ្រឿងញៀន​និង​អាវុធ​ច្នែ​មួយចំនួន​កាលពី​យប់​ថ្ងៃទី​១០ ​កុម្ភៈ​ ២០១៧ នៅ​ចំណុច​ឃុំ​ពង្រ ស្រុក​ឆ្លូង ខេត្តក្រចេះ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ជា​មុខសញ្ញា​គ្រឿងញៀន​ទាំងពីរ​នាក់​ដែល​បាន​ចាប់ខ្លួន​នេះមាន៖ ​១.​ឈ្មោះ ​គិ​ន ឆៀង អាយុ​២៧​ឆ្នាំ និងទី​២.​ឈ្មោះ ជា ប៊ុន​ធី អាយុ​២៦​ឆ្នាំ ជន​ទាំងពីរ​នាក់​មាន​ទីលំនៅ​ស្រុក​ក្រូចឆ្មា ខេត្ត​ត្បូងឃ្មុំ ជា​មុខសញ្ញា​រក្សាទុក ​និង​ជួញដូរ​គ្រឿងញៀន​។​

    ប្រតិបត្តិការ​នេះ​ប៉ូលិស​ដកហូត​បាន​គ្រឿងញៀន​ម៉ា​ទឹកកក​៥​កញ្ចប់​ និង​ម៉ូតូ​១​គ្រឿង​ព្រមទាំង​មាន​អាវុធ​ច្នៃ​ខុសច្បាប់​មួយចំនួនទៀត រួច​បញ្ជូនទៅ​ស្រុក​ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread