បង្ក្រាប​ទីតាំង​ជល់​មាន់​ចាប់​បាន​វត្ថុ​តាង​...​អ្នកលេង​រត់​អស់​

    កណ្តាល ៖ ប៉ូលិស​ស្រុក​កណ្តាលស្ទឹង​បាន​បង្ក្រាប​ករណី លេងល្បែង​ស៊ីសង​ជល់​មាន់​​កាលពី​ថ្ងៃទី​១០​​ កុម្ភៈ ​២០១៧​ វេលា​ម៉ោង​៣​រសៀល​នៅ​ចំណុច​ភូមិក​ណ្តោ​ក ឃុំ​ក​ណ្តោ​ក​ ​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា ការ​ចុះបង្ក្រាប​នេះ ប៉ូលិស​បាន​ដកហូត​វត្ថុតាង បន្សល់ទុក​៖ -​រថយន្ត​ដឹក​ទឹក​០១​គ្រឿង​, -​ម៉ូតូ​០២​គ្រឿង​, -​ស្បែកជើង​០២​គូ​
និង-​កាជ​រ័​ដងទឹក​០១។

    ប៉ូលិស​បន្តថា​ នៅ​ថ្ងៃកើតហេតុ​វេលា​ម៉ោង​១៥ កម្លាំង​ប៉ុស្តិ៍​ក​ណ្តោ​ក បាន​ចុះបង្ក្រាប​ទីតាំង​ជល់​មាន់ មួយកន្លែង​ស្ថិតនៅ​ភូមិក​ណ្តោ​ក ឃុំ​ក​ណ្តោ​ក ស្រុក​កណ្តាលស្ទឹង​ ខេត្តកណ្តាល ​ពេល​កម្លាំង​ប៉ុស្តិ៍​ចុះ​ទៅដល់​អ្នកលេង​ជល់​មាន់ បាន​រត់គេច​អស់​បន្សល់ទុក​នៅ​ស្បែកជើង​០២​គូ​ និង​កាជ​រ័​ដងទឹក​
០១។ បន្ទាប់មក​កម្លាំង​បុ​ស្តិ៍​បាន​ស្រាវជ្រាវ​រកឃើញ​​រថយន្ត​ដឹក​ទឹក ០១​គ្រឿង ​និង​ម៉ូតូ​០២​គ្រឿង​ដែល​អ្នកលេង​ជល់​មាន់ ទុក​នៅ​ចំណុច​ហាង​លក់​កាហ្វេ មាន​ម្ចាស់​ឈ្មោះ​ ឈុន ស៊ី ណាត ភេទ​​ស្រី មាន​ចម្ងាយ​ពី​កន្លែង​ប្រហែល ២០០​ ម៉ែត្រ​។ ពេលនោះ លោកនាយ​ប៉ុស្តិ៍​ក​ណ្តោ​កបាន​រាយ​​ការណ៍​ជូន​លោក​អធិការ​ ហើយ​លោក​អធិការ​បា​នប​ញ្ជា​ឱ្យ​ផ្នែក​ជំនាញ​ចុះ​ទៅយក​វត្ថុតាង​ខាង​​លើ​មកកាន់​អធិការដ្ឋាន​ស្រុក​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

adverise with khmeread