ភ្លើង​ឆេះ​ផ្ទះមួយ​ខ្នង​នៅ​សង្កាត់​ពងទឹក ​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ មាន​ករណី​គ្រោះ​អគ្គិភ័យ​មួយ​កើតឡើង​បណ្តាលឱ្យ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​មួយ​ខ្នង​កាលពី​ថ្ងៃទី​១១ ​កុម្ភៈ​ ឆ្នាំ​២០១៧​វេលា​ម៉ោង៧ ​និង​១៥​នាទី​យប់​នៅ​ចំណុច​ភូមិ​ត្រពាំង​ទា ​សង្កាត់​ពងទឹក ខណ្ឌដង្កោ។​

    ប៉ូលិស​និយាយថា ម្ចាស់ផ្ទះ​ឈ្មោះ ​ជា សាច ភេទ​ប្រុស ​អាយុ​៥៤​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ​ផាន់ វណ្ណា​ អាយុ​៥១​ឆ្នាំ​ កូន​៣​នាក់ (​ប្រុសម្នាក់) ​ជា​សិស្ស ហើយ​ផ្ទះ​ដែល​ឆេះ​មួយ​ខ្នង​សង់​អំពី​ឈើ​លើ​ថ្ម​ក្រោម​ខូចខាត​អស់ទាំង​ស្រុង​។ តែ​ប៉ូលិស​មិនទាន់​ដឹង​ពី​មូលហេតុ​ឆេះ​នៅឡើយ​។​

    ប៉ូលិស​បាន​បញ្ជូន​រថ​យន្ត​មួយគ្រឿង​ជួយ​បាញ់​ពន្លត់ ទើប​មិន​ឆេះ​រាលដាល​ដល់ផ្ទះ​ដទៃ​បន្តទៀត៕

 

adverise with khmeread