ឃាត់​បុរស​​ ២ ​នាក់​ជួញដូរ​ថ្នាំញៀន​នៅ​ស្វាយប៉ាក​

    ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​ជំនាញ​ខណ្ឌ និង​ប៉ុស្តិ៍​បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​ឈានដល់​ការ បង្ក្រាប​ជាក់ស្តែង​ករណី​ជួញដូរ​នូវ​សារធាតុ​ញៀន នៅ​ចំណុច​ផ្ទះ​លេខ​លេខ​០៥ ក្រុមទី​៧ ភូមិ​ស្វាយប៉ាក  សង្កាត់​ស្វាយប៉ាក ឃាត់ខ្លួន​ជនសង្ស័យ​បាន​២​នាក់ នៅ​ថ្ងៃទី​១១ ខែ កុម្ភៈ ២០១៧ វេលា​ម៉ោង៩ ​និង​៣៥​នាទី យប់​។​

    ប៉ូលិស​និយាយថា ១-​ឈ្មោះ តាំង គៀត ភេទ​ប្រុស​ អាយុ​៥១​ឆ្នាំ​ ជនជាតិយួន មាន​ទីលំនៅ ក្រុម​៧ ភូមិ​ស្វាយប៉ាក សង្កាត់​ស្វាយប៉ាក មុខរបរ​លក់​អេតចាយ​ (​ជួញដូរ​)​ និង​២​ឈ្មោះ ជឹម គុជ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ រត់​ម៉ូតូឌុប មាន​ទីលំនៅ ក្រុមទី​០៧ ភូមិ​ស្វាយប៉ាក សង្កាត់​ស្វាយប៉ាក (​ជួញដូរ​)​។​

    ប្រតិ​បត្តិ​ការ​នេះ ប៉ូលិស​ដកហូត​មាន៖ ​១/​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​១១​ក​ញ្ចា​ប់ ធំ​០៤​កញ្ចប់​តូច​០៧​កញ្ចប់​ និង​២/​ឧបករណ៍ប្រើប្រាស​គ្រឿងញៀន​មួយចំនួន។​

    ចំពោះមុខ កម្លាំង​អធិការដ្ឋាន កំពុង​បន្តធ្វើ​ការស្រាវជ្រាវ​រក​បក្ខពួក និង​សាង​សំណុំរឿង​តាម​នីតិវិធី៕

adverise with khmeread