វ៉ៃខ្នោះ​បុរស​ម្នាក់ រំលោភ​កូនចុង​ខ្លួនឯង​អាយុ​ ១៤ ​ឆ្នាំ​បានសម្រេច​ ៤ ​លើក​បែកការណ៍ដោយសារតែម្ដាយ...

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​ប៉ូលិស​វ៉ៃខ្នោះ​ក្នុងករណី​រំលោភ​សេពសន្ថវៈ​លើ​អនីតិជន (​កូនចុង​)​ បានសម្រេច​ ៤ ​លើក​ទើប​បែកការណ៍​នៅ​ថ្ងៃទី​១១ ខែ​កម្ភៈ ឆ្នាំ​២០១៧​វេលា​ម៉ោង​១​ និង​២០​នាទី​រសៀល ហើយ​បញ្ជូនទៅ​ស្នងការដ្ឋាន​ប៉ូលិស​ខេត្តកំពង់ស្ពឺ​ចាត់ការ​បន្ត។​

    ប៉ូលិស​និយាយថា កម្លាំង​ប៉ូលិស​ខណ្ឌដង្កោ និង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ព្រែក​កំ​ពិស បាន​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ការិយាល័យ​ជួញដូរ​មនុស្ស ខេត្តកំពង់ស្ពឺ បាន​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ត្រង់ចំណុច​រោងចក្រ ភូមិ​ព្រែកកំពឹស សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ ឈ្មោះ​ ឡាយ នួន ភេទ​ប្រុស អាយុ​៥៣ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​សន្តិសុខ​ឯកជន ស្នាក់​នៅផ្ទះ​គ្មាន​លេខ ភូមិ​កណ្តាល សង្កាត់​រលួស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​ ចំណែក​ជនរងគ្រោះ​ឈ្មោះ ​ទ​.​គ​.​ល ​ភេទ​ស្រី អាយុ​១៤​ឆ្នាំ ​ជនជាតិខ្មែរ មុខរបរ​រាំ​តន្ត្រីសម័យ​ទីលំនៅ​កន្លែង​កើត​ហ​តុ​ខាងលើ​។​

    ប៉ូលិស​បន្តថា បទល្មើស​ខាងលើ​បាន​កើតឡើង​កាលពី​ថ្ងៃ​មិន​ចាំ នៅ​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ ខែតុលា ឆ្នាំ​២០១៦ វេលា​ម៉ោង​ប្រហែល​៥ ទៀបភ្លឺ នៅ​ចំណុច​ភូមិ​ស្តុក ឃុំ​ស្តុក​ស្រុក​គង ពិសី​ខេត្តកំពង់ស្ពឺ ដោយបាន​ចាប់រំលោភ​បានសម្រេច​ចំនួន​ ៤ ​លើក​ហើយ​ ថ្ងៃ​ចុងក្រោយ គឺ​ថ្ងៃទី០២ ខែកុម្ភៈ ​ឆ្នាំ​២០១៧​។​

    លុះដល់​ថ្ងៃទី​១០ ​ខែកុម្ភៈ ​ឆ្នាំ ២០១៧ ទើប​បែក​រឿង​ដោយ​ម្តាយបង្កើត​ប្រើ​អំពើហិង្សា​វាយ​បណ្តេញ​ជនរងគ្រោះ​ទៅយក​ប្តី​ (​ដែលជា​ឪពុកចុង)​ ហើយ​យកលុយ​មកឱ្យ​ម្តាយ​ក្នុង​មួយខែ​ចំនួន​១៧០​ដុល្លារ​អាមេរិក​។​

    ប​ច្ចុ​ប្បន្ន​ជនសង្ស័យ​ខាងលើ​ត្រូវបាន​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស ខេត្តកំពង់ស្ពឺ​នាំខ្លួន​យកទៅ​ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាមផ្លូវ​ច្បាប់​៕

adverise with khmeread