ចាស់ៗ​ហើយ​!!! ​ទំនាស់​ជាមួយ​សាច់ថ្លៃ​ឈានដល់​កាប់​គ្នា​របួស​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​

    ភ្នំពេញ ៖ មាន​ករណី​ប្រើ​អំពើហិង្សា​ដោយ​ចេតនា​វាយ​បណ្តាលឱ្យ​របួស កាលពី​ថ្ងៃទី១១ ​កុម្ភៈ ​២០១៧ ម៉ោង​៧ ​និង​៤៣​នាទី​យប់​នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ភូមិ​ព្រែ​កតា​ពៅ សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ សេន ហា​ពេល ភេទប្រុស អាយុ៥៤​ឆ្នាំ ជនជាតិខ្មែរ​ឥស្លាម មុខរបរ​បុគ្គលិក​ក្រុមហ៊ុន ស្នាក់នៅ​ភូមិ​ព្រែក​តា​ពៅ សង្កាត់ព្រែកប្រា ខណ្ឌ​ច្បារអំពៅ។​

    ចំណែក​ជនសង្ស័យ​ឃាត់ខ្លួន​ឈ្មោះ ឌុល រិទ្ធី ភេទប្រុស អាយុ៤៦​ឆ្នាំ ជនជាតិខ្មែរ​អ៊ិ​ស្លាម មុខរបរ លក់ដូរ ស្នាក់​នៅផ្ទះ​កើ​ហេតុ​ខាងលើ​។​

    ប៉ូលិស​បន្តថា មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​ចេញពីផ្ទះ​មក​សួរ​ប្រពន្ធ​ជនសង្ស័យ​ត្រូវជា​ប្អូនជីដូនមួយ រឿង​ទំនាស់​ប្តី​ប្រពន្ធ​នៅផ្ទះ​កើតហេតុ  រួច​ក៏​ទាស់​ពាក្យសម្តី​គ្នា ជនសង្ស័យ​ក៏​បិទទ្វារ​ផ្ទះ ហើយ​ស្រែក​គំរាម​។​

    ពេលនោះ​ជនរងគ្រោះ​ក៏ ទៅ​បើក​ទ្វារផ្ទះ ត្រូវបាន​ជនសង្ស័យ​ស្ទុះ​ទៅ​ទាញ​ទ្វារ​បិទ​បណ្តាលឱ្យ​ត្រូវ​ម្រាមដៃ​ជនរងគ្រោះ​របួស ហើយ​ជនសង្ស័យ​ទៅយក​កាំបិត​ប៉័ង​តោ​ដេញ​កាប់​ជនរងគ្រោះ​ថែមទៀត ក៏​ត្រូវបាន​អ្នកជិតខាង​ឃាត់ខ្លួន​ប្រគល់ឱ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​ព្រែកប្រា ចាត់ការ​តាមច្បាប់​៕

adverise with khmeread