ទំនាស់​គ្នា​នៅ​តារាង​បាល់ទាត់​វាយតប់​គ្នា​បណ្តាលឱ្យ​របួស​ប៉ូលិស​ឃាត់​៣​នាក់​

    កណ្តាល ៖ មាន​ករណី​ប្រើ​អំពើហិង្សា​ដោយ​ចេតនា កើតឡើង​ថៃ្ង​ទី​១១ ​កុម្ភៈ​ ២០១៧ វេលា​ម៉ោង​១១ ​និង​៣០​នាទី នៅ​ចំណុច​ផ្លូវជាតិ​៤​ ភូមិ​ត្រពាំង​ឈើ​នាង ឃុំ​ពើក ស្រុក​អង្គស្នួល ​ខេត្តកណ្តាល ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​បាន​៣​នាក់​, ​រត់​រួច​២​នាក់។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ សន សំ ភេទ​ប្រុស ​អាយុ​២០​ឆ្នាំ​ ជនជាតិ​​ខ្មែរ មុខរបរ​សិស្ស​វិទ្យាល័យ​ត្រពាំង​ត្នោត នៅ​ភូមិ​ត្រពាំង​ត្នោត​ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្ត​កណ្តាល​។ ជនរងគ្រោះ​បែកក្បាល​ខាងក្រោយ​ដេរ​០១​ថ្នេរ​។​

    ចំណែក​ជនសង្ស័យ​០៥​នាក់៖ ​១-​ឈ្មោះ សែម សុផាន់​វ​ឌ្ឍ​នា​ ហៅ​ម៉ាប់​ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​សិស្សសាលា​ឯកជន​នៅ​ភូមិ​ស្ងួន​ពេជ្រ សង្កាត់​កន្ទោក​ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ​(​ឃាត់ខ្លួន​), ២-​ឈ្មោះ ម៉ឹង ម៉េង ​ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ​មុខរបរ សិស្សសាលា​វិទ្យាល័យ​ហ៊ុនសែន អង្គស្នួល​ នៅ​ភូមិ​គល់​ សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍សែន​ជ័យ​ រាជធានី​ភ្នំពេញ​(​ឃាត់ខ្លួន​), ៣-​ឈ្មោះ ជ័យ ច័​ន្ទរស្មី ភេទ​ប្រុស ​អាយុ​១៧​ឆ្នាំ ​ជនជាតិខ្មែរ ​មុខរបរ​សិស្សសាលា​វិទ្យាល័យ​ហ៊ុនសែន​អង្គស្នួល នៅ​ភូមិ​ក្រឡឹង​ដុំ ឃុំ​ឆក់​ឈើ​នាង​ ស្រុក​អង្គស្នួល​ ខេត្តកណ្ដាល​(​ឃាត់ខ្លួន​), ៤.​ឈ្មោះ សាង ម៉េង ​ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ មុខរបរ សិស្ស​ថ្នាក់​ទី​១១F ​វិទ្យាល័យ​ហ៊ុន សែន អង្គស្នួល នៅ​ភូមិ​ត្រពាំង​សុ​ក្រម​ ឃុំបែក​ចាន​ស្រុក​អង្គស្នួល​ ខេត្តកណ្តាល​(​គេចខ្លួន​) ​និង​៥.​ឈ្មោះ ​ពា​ញ កា​លីន ​ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ ​មុខរបរ​សិស្ស​ថ្នាក់​ទី​១១J វិទ្យាល័យ​ហ៊ុន សែន​អង្គស្នួល នៅ​ភូមិ​ស្ងួន​ពេជ្រ​ សង្កាត់​កន្ទោក ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​(​គេចខ្លួន​)​។​

    វត្ថុតាង​ចាប់យក ដុំឥដ្ឋ​០២​ដុំ អំបែង​ក្បឿង ដប​គោ​ជល់, ​មធ្យោបាយ ជិះ​ធ្វើ​សកម្មភាព​ម៉ូតូ​០២​គ្រឿង​១-​ម៉ូតូ MSX​ ពណ៌​ក្រហម​០១​គ្រឿង​គ្មាន​ស្លាកលេខ​, ២-​ម៉ូតូ​ម៉ាក​សង់​០១៥​ព​ណ៌​ខ្មៅ​គ្មានស្លាកលេខ​។​

    ប៉ូលិស​បន្តថា នៅវេលា​ម៉ោង​កើតហេតុ​ខាងលើ​ជនរងគ្រោះ​កំពុង​ជិះ​រថយន្ត​កូរ៉េ​ចេញពី​កន្លែង​ប្រកួត​បាល់ទាត់​សាលាស្រុក​ឆ្ពោះ​ទៅផ្ទះ ជនល្មើស​ក៏​ជិះ​ម៉ូតូ​ដេញតាម​លុះដល់​កន្លែងកើតហេតុ​ជនសង្ស័យ​នាំគ្នា​យក​ដុំថ្ម​គុប​លើ​ជនរងគ្រោះ​បណ្តាលឱ្យ​រងរបួស​តែម្តង​។​

    តាម​ចម្លើយ​របស់​ជនសង្ស័យ​ទាំង​០៣​នាក់​ខាងលើ បាន​សារភាពថា​ពួកខ្លួន​បាន គប់​ទៅលើ​ជនរងគ្រោះ ដោយមាន​គំនុំ​កាលពី​ថ្ងៃទី​០១​ កុម្ភៈ​២០១៧​លេង​បាល់​នៅ​វិទ្យាល័យ​ត្រពាំង​ត្នោត​។​ ចំពោះ​ជនសង្ស័យ ត្រូវបាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ស្រុក​ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​៕​

adverise with khmeread