adverise with khmeread 10 resources

ប្រភពលើអនឡាញចំនួន ១០ ដែលជួយបង្កើនជំនាញសរសេរ និងវេយ្យាករណ៍អង់គ្លេសរបស់អ្នក

វេយ្យាករណ៍អង់គ្លេសគឺជាអ្វីមួយ ដែលត្រូវបានចាត់ទុកជារបស់មានតម្លៃដោយអ្នករៀនភាសាអង់គ្លេសទាំងឡាយ។ យើងទាំងអស់គ្នាចង់បង្កើនសមត្ថភាពជំនាញវេយ្យាករណ៍របស់យើងដូចនេះទើបយើងអាចធ្វើទំនាក់ទំនងជាមួយនឹងកម្រិតមួយចំនួននៃឧត្តមភាព​ទេពកោសល្យ។ ការដែលអាចបង្កើតប្រយោគត្រឹមត្រូវតាមក្បួនវេយ្យាករណ៍មិនត្រឹមតែត្រូវបានគេមើលឃើញថាជាជំនាញមួយប៉ុណ្ណោះទេតែថែមទាំងជារតនសម្បត្តិដ៏មានតម្លៃមួយ ដែលគ្រប់គ្នាប្រាថ្នាចង់បាន។ ដោយសារហេតុផលនេះហើយទើបអ្នកស្រឡាញ់វេយ្យាករណ៍បានបង្កើតបណ្តាញតាមអនឡាញជាច្រើន ដែលអាចជួយមនុស្សបង្កើនជំនាញវេយ្យាករណ៍អង់គ្លេសរបស់ខ្លួនដើម្បីបង្កើនភាពស្ទាត់ជំនាញនៅពេលពួកគេនិយាយភាសាមួយនេះ។ ក្រៅពីជួយឲ្យវេយ្យាករណ៍របស់អ្នកល្អប្រសើរហើយនោះ វេបសាយទាំងនោះក៏នឹងជួយធ្វើឲ្យជំនាញសរសេររបស់អ្នកប្រសើរឡើងទន្ទឹមគ្នាផងដែរ។

ខាងក្រោមនេះគឺជាបញ្ជីនៃប្រភពអនឡាញឥតគិតថ្លៃចំនួន ១០ ដែលអាចជួយគ្រប់គ្នាឲ្យបង្កើនសមត្ថភាពជំនាញវេយ្យាករណ៍ និងការសរសេរភាសាអង់គ្លេស។ 

១- វេបសាយ EssayMama’s Essay Writing Guide
វេបសាយណែនាំពីរបៀបសរសេរមួយនេះគឺសក្តិសមឥតខ្ចោះសម្រាប់អ្នកសរសេរវ័យក្មេង និងសិស្សនិស្សិត។ សហគមន៍អ្នកប្រើប្រាស់វេបសាយនេះត្រូវបានបង្កើតឡើងពីក្រុមមនុស្ស ដែលទើបតែចាប់ផ្តើមបទពិសោធន៍សរសេររបស់ខ្លួន និងទំនងទទួលបានព័ត៌មានមូលដ្ឋានមួយចំនួនអំពីវេយ្យាករណ៍ និងការសរសេរនៃភាសាអង់គ្លេស។ 

ជាមួយនឹង EssayMama’s Essay Writing Guide អ្នកអាចរំពឹងទទួលបានតម្រុយ និងដំបូន្មានជាច្រើន ដែលគេតាក់តែងឡើងដើម្បីជួយអ្នកពង្រឹងជំនាញវេយ្យាករណ៍ និងសរសេរ។ អ្នកនឹងទទួលបានដំបូន្មានអនុវត្តន៍ជាច្រើន ដែលអាចជួយអ្នកបង្កើនជំនាញសរសេរត្រូវតាមសំណង់ប្រយោគ និងក្បួនវេយ្យាករណ៍។ ថ្វីបើការពិតដំបូន្មានទាំងនោះផ្តោតសំខាន់លើអត្ថបទតែងសេចក្តី (Essay) ក៏ដោយ ក៏អ្នកនៅតែអាចប្រើវានៅក្នុងការសរសេរផ្សេងទៀត ហើយវានៅតែមានប្រសិទ្ធភាពដ៏អស្ចារ្យ។  

២- វេបសាយ Grammar Monster 
គ្រាន់តែឈ្មោះរបស់វា អ្នកច្បាស់ជាគ្មានរំពឹងអ្វីក្រៅតែពីមេរៀនវេយ្យាករណ៍ដ៏វិសេសនោះឡើយ។ ជាមួយនឹងវេបសាយនេះ មេរៀនវេយ្យាករណ៍ត្រូវបានបំបែកចេញជាកំណាត់ៗដែលងាយស្រួលប្រើ ដូចនេះអ្នកសិក្សាអាចងាយយល់ពីគំនិតសំខាន់នៃមេរៀនយ៉ាងឆាប់រហ័ស។ តើអ្នកជាមនុស្សម្នាក់ដែលមានចំណេះដឹងខាងសរសេរ និងវេយ្យាករណ៍អង់គ្លេសនៅស្ទើរ ហើយកំពុងស្វះស្វែងបង្កើនជំនាញនេះមែនទេ? ប្រសិនបើអ៊ីចឹងមែន នេះគឺជាវេបសាយដ៏ល្អបំផុតហើយ ដែលអាចឆ្លើយតបនឹងតម្រូវការរបស់អ្នក។ ចំណុចល្អបំផុតរបស់វេបសាយនេះគឺថា វាអាចរកបានដោយឥតគិតថ្លៃ និងអាចប្រើប្រាស់បានទាំងមនុស្សពេញវ័យ និងកុមារ។   

៣- វេបសាយ Guide to Grammar and Writing
ប្រភពមេរៀនដែលអាចរកបានក្នុងវេបសាយនេះគឺពិតជាអស្ចារ្យណាស់។ ប្រសិនបើអ្នកកំពុងស្វែងរកមើលវិធីសាស្ត្រកាន់តែលំអិតអំពីជំនាញវេយ្យាករណ៍អង់គ្លេសរបស់អ្នក អ៊ីចឹងអ្នកត្រូវតែប្រើប្រាស់ប្រភពអនឡាញមួយនេះ។ វេបសាយនេះធានាឲ្យអ្នកនូវព័ត៌មានដ៏ច្បាស់លាស់ និងមានប្រយោជន៍លើជំនាញវេយ្យាករណ៍ និងការសរសេររបស់អ្នក។

 

៤- វេបសាយ The Writing Centre for Writing Studies
ក្នុងនាមជាប្រភពវេបសាយអនឡាញកម្រិតខ្ពស់មួយសម្រាប់អ្នកសិក្សា វេបសាយ The Writing Centre for Writing Studies គឺត្រូវគ្នាម៉ាច់សម្រាប់អ្នកសិក្សា ដែលកំពុងឈានទៅរៀនអំពីស្តាយសរសេរ និងមុខងារជាក់លាក់នៃភាសាអង់គ្លេស។ វេបសាយនេះគឺមានលក្ខណៈលំអិត និងផ្ទុកនូវមេរៀនជាច្រើន ដែលអាចរកបានសម្រាប់អ្នកទើបចាប់ផ្តើមរៀនអង់គ្លេស ឬអ្នកសរសេរវ័យក្មេងដែលគ្មានបទពិសោធន៍។ វេបសាយនេះអាចអនុញ្ញាតឲ្យអ្នករៀបចំការស្រាវជ្រាវបែបស៊ីជម្រៅអំពីទស្សនទានភាសាអង់គ្លេស យល់ពីមូលដ្ឋាននៃការនិយាយ និង ការសរសេរ ព្រមទាំងរបៀបដែលអ្នកអាចភ្ជាប់ការនិយាយនិងការសរសេរ។  

៥- វេបសាយ Using English
អ្នករៀន ដែលប្រើភាសាអង់គ្លេសជាភាសាទីពីររបស់ខ្លួន ត្រូវបានគេណែនាំឲ្យប្រើប្រភពវេបសាយនេះដើម្បីទាញយកប្រយោជន៍ឲ្យអស់ពីវេបមួយនេះ។ វេបសាយនេះមានលក្ខណៈល្អបំផុតនៅពេលនិយាយដល់ការជួយអ្នករៀនធ្វើតេស្តជំនាញផ្ទាល់ខ្លួនរបស់ពួកគេ។ 

ផ្នែកសំខាន់ក្នុងវេបសាយនេះគឺសេចក្តីយោងនៃភាសាអង់គ្លេស។ វេបសាយនេះត្រូវបានតាក់តែងជាមួយនឹងបញ្ជីនៃ English Idioms, Phrasal Verbs, Grammar Glossary, និង English Irregular Verbs។ សម្រាប់អ្នកដែលមិនមែនជាអ្នកនិយាយជនជាតិដើម  ផ្នែកនៃសេចក្តីយោងទាំងនេះគឺសំខាន់ណាស់នៅពេលពួកគេត្រូវបានណែនាំឲ្យស្គាល់ភាសាអង់គ្លេស។ ជាមួយនឹងវេបសាយ Using English អ្នកនឹងមានឱកាសរៀនពីអ្វីៗជាច្រើនដែលគ្រូរបស់អ្នកនឹងមិនបង្រៀននៅសាលា។ 

៦- វេបសាយ Exam Time
បណ្តុំនៃកម្រងសំណួរបែប Quiz ដ៏ច្រើនគឺជាអ្វីមួយដែលធ្វើឲ្យវេបសាយមួយនេះមានលក្ខណៈអស្ចារ្យសម្រាប់អ្នករៀន។ ក្រៅពីនេះ ផ្នែកសេសសល់នៃវេបសាយនេះអាចធ្វើឲ្យមានការធុញទ្រាន់បន្តិច។ វេបសាយ Exam Time ត្រូវបានរចនាឡើងសម្រាប់អ្នករៀន ដែលពូកែពិនិត្យនិងកែអត្ថបទដោយប្រើកម្រងសំណួរបែប Quiz។ វេបសាយនេះត្រូវបានរៀបចំឡើងតាមរបៀបមួយ ដែលភាគច្រើននៃបញ្ហាដែលបានរកឃើញក្នុងវេបសាយនេះ គឺអាចត្រូវបានដោះស្រាយក្នុងវេបសាយនេះតែមួយតែម្តង។ ក្នុងករណីអ្នកគឺជាមនុស្សពូកែស្រាវជ្រាវ វេបសាយ Exam Time នឹងមិនធ្វើឲ្យអ្នកពេញចិត្តទេ។ ដើម្បីទាញផលប្រយោជន៍ឲ្យអស់ពីវេបសាយនេះ អ្នកប្រហែលជាត្រូវជ្រើសរើសប្រើវាជាប្រភពបន្ទាប់បន្សំ។ 

៧- វេបសាយ Get Revising
វេបសាយនេះផ្តល់ជំនួយដល់ទាំងអ្នករៀនវ័យក្មេង និងវ័យចំណាស់។ វេបសាយនេះត្រូវបានរចនាឡើងតាមរបៀបមួយ ដែលវាចាប់ផ្តើមដោយការផ្តល់ព័ត៌មាន និងដំបូន្មានដល់សិស្សវ័យក្មេង និងក្រុមអ្នកអត់បទពិសោធន៍ ដែលមានជំនាញអង់គ្លេសនៅមានកម្រិត។ ចាប់ផ្តើមជាមួយវេបសាយនេះ វានឹងបំពេញតម្រូវការគ្រប់មនុស្សទាំងអស់រហូតដល់មនុស្ស ដែលកំពុងរៀនភាសាអង់គ្លេសនៅវិទ្យាល័យ និងសាកលវិទ្យាល័យ។ វេបសាយនេះគឺជាមជ្ឈមណ្ឌលមួយសម្រាប់ស្វែងរករបៀបសិក្សាថ្មីៗដែលពាក់ព័ន្ធ ហើយក៏ជួយទាំងអ្នកសិក្សាវ័យក្មេង និងវ័យចំណាស់ឲ្យបង្កើនជំនាញភាសាអង់គ្លេសរបស់ពួកគេផងដែរ។

 

៨- វេបសាយ Study Guides and Strategies
អ្នកចាប់ផ្តើមរៀនដំបូងមិនចាំបាច់រវីរវល់នឹងវេបសាយមួយនេះទេ។ វេបសាយ Study Guides and Strategies គឺត្រូវបានរចនាឡើងយ៉ាងពិសេសសម្រាប់អ្នករៀន ដែលមានជំនាញសរសេរអង់គ្លេសគ្រាន់បើច្រើន និងកំពុងស្វែងរកការពង្រឹងជំនាញរបស់ខ្លួនបន្ថែមទៀត។ វេបសាយនេះមិនត្រឹមតែផ្តោតលើការផ្តល់ចំណេះដឹងថ្មីប៉ុណ្ណោះទេ តែវាថែមទាំងទៅហួសមួយដំណាក់កាលទៀត និងផ្តល់ឲ្យអ្នករៀនជាមួយនឹងទស្សនទានអស្ចារ្យជាច្រើន ដែលទីបំផុតនឹងជួយពួកគេឲ្យបង្កើនសមត្ថភាពជំនាញសិក្សារបស់ខ្លួន។ 

អ្នកអាចរៀនបានយ៉ាងច្រើនពីវេបសាយនេះ ដោយវារួមបញ្ចូលទាំងការផ្តល់នូវគន្លឹះជួយដល់ការសិក្សា និងជួយអ្នកឲ្យរៀនបានដូចនៅសាលាអ៊ីចឹងដែរ។ អ្វីដែលវេបសាយនេះនឹងធ្វើសម្រាប់អ្នកគឺថាវានឹងជួយអ្នកឲ្យក្លាយជាអ្នករៀនដ៏ពូកែ និងអ្នកសរសេរដ៏ពូកែក្នុងពេលតែមួយ។ វេបសាយនេះបានជ្រើសយកវិធីសាស្ត្រមិនធម្មតាអំពីការរៀនសូត្រ ដែលមានប្រសិទ្ធភាពបំផុតចំពោះអ្នករៀន ដែលស្វែងរកភាពជោគជ័យ។ 

៩- វេបសាយ English Practice
គ្រាន់តែឈ្មោះវាផ្ទាល់អាចប្រាប់អ្នកបានថាអ្នកអាចរំពឹងរៀនបានច្រើនណាស់ពីវេបសាយនេះ។ អ្វីដែលវេបសាយនេះនឹងធ្វើសម្រាប់អ្នកគឺថាវានឹងឲ្យអ្នកចូលធ្វើលំហាត់អង់គ្លេសបានតាមចិត្ត ដែលនេះពិតជាល្អណាស់នៅពេលអ្នកចង់អនុវត្តភាសាអង់គ្លេស។ នេះមិនមែនជាកន្លែងដែលអ្នកអាចរៀនពីជំនាញអង់គ្លេសមូលដ្ឋាននោះទេ។ ផ្ទុយមកវិញ អ្នកអាចប្រើប្រាស់វេបសាយនេះដើម្បីធ្វើតេស្ត និងបង្កើនសមត្ថភាពភាសាអង់គ្លេស។ មើលវេបសាយនេះតែនៅពេលដែលអ្នកស្ថិតនៅតំណាក់កាលមួយដែលអ្នកមានអារម្មណ៍ថាអ្នកបានរៀនគ្រប់គ្រាន់ និងកំពុងត្រៀមខ្លួនប្រលង ឬ កំពុងស្ថិតក្នុងស្ថានភាពល្អ​ប្រសើរមួយដើម្បីបង្កើតប្រលោមលោកត្រឹមត្រូវឥតខ្ចោះជាលើកដំបូង។ ចូរប្រើវេបសាយនេះដើម្បីកំណត់ចំណុចខ្សោយរបស់អ្នកតាមរយៈការធ្វើតេស្តដោយខ្លួនឯង ដូចនេះទើបអ្នកអាចបង្កើនសមត្ថភាពវេយ្យាករណ៍របស់អ្នកឲ្យប្រសើរឡើង។ 

១០- វេបសាយ A Research Guide
វេបសាយនេះសក្តិសមឥតខ្ចោះសម្រាប់អ្នកដែលដឹងពីរបៀបសរសេរតែងសេចក្តី ឬ Essay និងកំពុងស្វះស្វែងបង្កើនចំណុចខ្លាំងបន្ថែមទៀត។ វេបសាយនេះពន្យល់ក្បោះក្បាយដល់អ្នកនូវកថាខណ្ឌខុសៗគ្នាដែលរកឃើញក្នុងអត្ថបទតែងសេចក្តី ​និងបង្ហាញអ្នកនូវរបៀបដែលអ្នកអាចបង្កើតកថាខណ្ឌខុសៗគ្នាឲ្យបានត្រឹមត្រូវ។ ជាមួយនឹងវេបសាយ A Research Guide អ្នកនឹងត្រូវបានធានាថា អត្ថបទដែលអ្នកនឹងបង្កើតឡើងនោះនឹងមានលក្ខណៈស្របតាមអ្វីដែលសាស្ត្រាចារ្យរបស់អ្នករំពឹងពីអ្នក។ បន្ថែមពីលើនេះទៀតនោះ វេបសាយនេះមាននូវការណែនាំអំពីអក្សរសិល្បិ៍ ដែលជាធម្មតាអ្នកត្រូវយកលុយទិញទើបបានទទួលបាន។ 

វេយ្យាករណ៍អង់គ្លេសគឺជាអ្វីមួយ ដែលគួរឲ្យចង់រៀនណាស់ អ៊ីចឹងហើយបើមានបញ្ហារឿងវេយ្យាករណ៍ចាំបាច់ត្រូវតែដោះស្រាយឲ្យរួចរាល់។ ចូរចាំថាមានតែការអនុវត្តប៉ុណ្ណោះទើបយើងអាចធ្វើឲ្យជំនាញភាសាអង់គ្លេសរបស់យើងមានភាពស្ទាត់ជំនាញ៕ 

adverise with khmeread

មតិយោបល់