ទ័ពអង់គ្លេសបញ្ចេញរូបភាពល្បងប្រាជ្ញាប្រជាជនខ្លួនឯងថាតើអាចមើលឃើញទាហាន ១២ នាក់លាក់ខ្លួនក្នុងព្រៃនេះឬក៏អត់!!!

    ​រូបភាព​ល្បងប្រាជ្ញា​នៃ​សមាជិក​ទ័ព​សេះ​អង់គ្លេស (Household Cavalry) បាន​លាក់ខ្លួន​ក្នុងព្រៃ​ប្រទេស​ព្រុយ​ណេ​បានធ្វើឱ្យ​អ្នកលេង​អ៊ី​ន​ធឺ​ណេ​ត​បែកផ្សែង​ពេញ​ពិភពលោក​។​

​    ​រូបភាព​នោះ​ត្រូវបាន​បង្ហោះ​នៅលើ​បណ្ដាញ​សង្គម ដោយ​ក្នុង​រូបភាព​មាន​ទ័ព ១២ នាក់​នៅក្នុង​ព្រៃឈើ និង​ជា​ផ្នែក​មួយ​នៃ​ការបណ្ដុះបណ្ដាល​នៃ​ការ​ឈ្លបយកការណ៍​មួយ​ផងដែរ​។​

​    ​រូបភាព​នេះ​ត្រូវបាន​ផុស​ឡើង​ដោយ​ផេ​ក British Army ដោយ​ល្បង​អ្នកលេង​អ៊ី​ន​ធឺ​ណេ​ត​ថា​តើ​ពួកគាត់​ខ្លាំង​ដល់​កម្រិតណា​ក្នុងការ​ស្វែងរក​ទ័ព​ទាំង ១២ នាក់​ក្នុង​រួប​ភាព​មួយ​នេះ​។ តើ​អ្នក​អាច​រកឃើញ​ទ័ព​ទាំង ១២ នេះដែរ​ឬទេ​? មុននឹង​មើលរូប​ភាព​ខាងក្រោម​មួយទៀត ដែលជា​រូបភាព​ចម្លើយ​សូម​ព្យាយាម​ឱ្យអស់​ពី​លទ្ធភាព​សិន​៕

adverise with khmeread

អ្នកនឹងចូលចិត្ត