adverise with khmeread 1

កីឡាករ Griezmann រីករាយ​នៅ​ក្លឹប Atlético Madrid បើទោះជា​មាន​ក្លឹប​នៅ​ប្រទេស​អង់គ្លេស​ចាប់អារម្មណ៍​

ខ្សែប្រយុទ្ធ​កំពុង​ឡើង​ជើង​កីឡាករ  Antoine Griezmann បាន​បង្ហើប​ឲ្យ​ដឹង​ពី​ពាក្យ​ចចាមអារ៉ាម​ដែលថា​គាត់​នឹង​ចាក​ចេញពី​ក្លឹប និង​បាន​ធានាថា​រូបគេ​សប្បាយចិត្ត​នៅ​ជាមួយ​ក្លឹប​បន្ត​។​

​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​សារព័ត៌មាន Telefoot កីឡាករ​រូបនេះ​បាន​និយាយថា "​ខ្ញុំ​រីករាយ​ជាមួយ Atlético Madrid​។ ខ្ញុំ​មាន​មហិច្ឆតា ហើយ​ខ្ញុំ​ចង់​ឈ្នះ​ពានរង្វាន់​នៅទីនេះ​។ ទីនេះ​គឺជា​ក្រុម​ដ៏​អស្ចារ្យ ហើយ​គោលបំណង​របស់ខ្ញុំ​គឺ​ឈ្នះ​ពាន​ជាមួយ​ក្រុម Atlético"​។​

​កីឡាករ​រូបនេះ​ក៏បាន​បញ្ចេញ​ទស្សនៈ​ចំពោះ​ទំនាក់ទំនង​រវាង​កីឡាករ Benzema និង Valbuena ថា "​ខ្ញុំ​សង្ឃឹមថានឹង​ឃើញ Benzema និង Valbuena នៅក្នុង​ព្រឹត្តិការណ៍ Euro​។ ប៉ុន្តែ​ប្រសិនបើ​វា​មិនអាច​ទៅរួច​នោះទេ យើង​ក៏​នៅតែមាន​ខ្សែប្រយុទ្ធ Giroud និង Gameiro ដែលជា​កីឡាករ​កំពូលៗ​ដែរ​"៕

adverise with khmeread

មតិយោបល់