​បុរស​ឥណ្ឌា​ថើប​ពស់​ដើម្បី​ថតរូប​ទុកជា​អនុស្សាវរីយ៍ ត្រូវ​វា​ចឹក​ស្លាប់​

​    ​យុវជន​ម្នា​ក់បាន​ស្លាប់​បន្ទាប់ពី​គាត់​ត្រូវបាន​ពស់​ចឹក​ខណៈ​ថើប​វា​ដើម្បី​ថតរូប​។​

​    ​អ្នកស្ម័គ្រចិត្ត​ជួយ​សត្វ​ពស់​ឈ្មោះ Somnath Mhatre វ័យ ១៨ ឆ្នាំ​បាន​ទាញ​ពស់វែក​ចេញពី​រថយន្ត​ដើម្បី​នាំ​វា​ទៅ​ទី​សុវត្ថិភាព​។ ប៉ុន្តែ​នៅពេល​គាត់​ត្រៀម​ថតរូប​ជាមួយ​វា​ដោយ​ថើប​ក្បាល សត្វ​អ​សិរ​ពិស​នេះ​បាន​ចឹក​គាត់​ចំ​កណ្តាល​ទ្រូង​។​

​    ​យុវជន​រូបនេះ​ត្រូវបាន​ដឹក​ទៅកាន់​មន្ទីរពេទ្យ​នៅ​ទីក្រុង​បុ​ម​បៃ​ប្រទេស​ឥណ្ឌា កន្លែង​ដែល​គាត់​បាន​តស៊ូ​ដើម្បី​ជីវិត ប៉ុន្តែ​បាន​ស្លាប់​ប្រាំ​ថ្ងៃ​បន្ទាប់ (​ស្លាប់​នៅ​ថ្ងៃទី ០២ ខែកុម្ភៈ​នេះ​)៕

ប្រភព៖ បរទេស

adverise with khmeread