នាង Britney Spears​ ស្ងាត់យូរ បញ្ចេញមុខម្តង ឃើញដើមទ្រូងទាំងក្លែប!

    ​នាង Britney Spears បានបង្ហាញ​រាង​ដ៏​មិន​គួរឱ្យ​ជឿ​របស់​នាង​ម្តងទៀត​កាលពី​យប់មិញ​ខណៈ​នាង​បាន​ចូលរួម​កម្មវិធី Pre-Grammy Party នៅ​សណ្ឋាគារ The Beverly Hills Hotel រដ្ឋ​កាលីហ្វ័រ​ញ៉ា សហរដ្ឋអាមេរិក​។​

​    ​តារាចម្រៀង​វ័យ ៣៥ ឆ្នាំ​រូបនេះ បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​មហាជន​ខណៈ​នាង​បាន​បង្អួតរាង​ចាស់​ខ្លឹម​របស់ខ្លួន​ជាមួយ​សម្លៀកបំពាក់​មើល​ឆ្លុះ​ដល់​ដើមទ្រូង​ទាំង​ក្លែប​ដ៏​គួរឱ្យ​ទាក់ទាញ​។​

​    ​នៅក្នុង​កម្មវិធី​នេះដែរ គេ​ក៏​ឃើញ​នាង Rita Ora វ័យ ២៦ ឆ្នាំ​ស្ថិត​ក្នុងចំណោម​ភ្ញៀវកិត្តិយស​នៅ​កម្មវិធី​ខាងលើ ខណៈ​តារា​ជាច្រើន​ត្រៀមខ្លួន​សម្រាប់​កម្មវិធី​ប្រគល់​វង្វាន់ Grammy Awards លើក​ទី ៥៩ នៅ​ទីក្រុង​ឡូ​ស​អេ​ន​ជែ​ល​ឡេស​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត