adverise with khmeread 1

បែកធ្លាយ Real Madrid លក់ Özil ទៅ​ក្រុម​កាំភ្លើង​ធំ​ក្នុង​លក្ខខណ្ឌ​ដ៏​មិនគួរ​ឲ្យ​ជឿ​

វេ​ប​សាយ Football Leaks បាន​បន្ត​ទម្លាយ​អា​ថ៍កំ​បាំង​ក្នុង​ពិភព​បាល់ទាត់​របស់ខ្លួន ជាមួយនឹង​ឯកសារ​ថ្មី​ដែល​បង្ហាញ​ពី​ការដោះដូរ​កីឡាករ​រវាង​ក្រុម Real Madrid និង Arsenal នៅពេលដែល​អធិរាជ​ស លក់​កីឡាករ Özil ឲ្យ​ទៅ​ក្រុម​នៅ​ទីក្រុង​ឡុង​ដ៍​ភាគ​ខាងជើង​មួយ​នេះ​ក្នុង​ឆ្នាំ ២០១៣​។​

​ឯកសារ​មួយ​ដែល​បានដាក់​បញ្ចូល​ក្នុង​លក្ខខណ្ឌ​នៃ​កិច្ចព្រមព្រៀង​និយាយថា Real Madrid មាន​សិទ្ធិ​បដិសេធ​ក្នុង​រយៈពេល ៤៨ ម៉ោង​បើសិន​ក្រុម​កាំភ្លើង​ធំ​ទទួលបាន​ការស្នើ​ទិញ​ណាមួយ​ពី​ក្លឹប​នៅ​ប្រទេស​អេ​ស្ប៉ា​ញ ដែល​វា​នឹង​ជៀសវាង​ពី​ការចាប់អារម្មណ៍​ពី​ក្លឹប​អ្នកមាន​បុណ្យ Barcelona សម្រាប់​អតីត​កីឡាករ​ពេញនិយម​នៅ​ទឹកដី Bernabéu​។

​លើសពីនេះ​ទៀត​នោះ ប្រសិនបើ Arsenal នឹង​លក់​កីឡាករ​សញ្ជាតិ​អាល្លឺម៉ង់​រូបនេះ​លើសពី​តម្លៃ​ដែល​ពួកគេ​បាន​ទិញ ៥០ លាន​យ៉ូ​រ៉ូ​នោះ ពួកគេ​នឹង​ចែក​ប្រាក់ចំណេញ ៣៣% ពី​ការដោះដូរ​របស់ Ozil​។

​បើ​យោងតាម​ក្រដាស​ស្នាម​នោះបាន​បង្ហើប​ឲ្យ​ដឹង​ទៀតថា Arsenal បាន​យល់ព្រម​ទិញ Ozil ក្នុងតម្លៃ ៤៤ លាន​យ៉ូ​រ៉ូ​ជាមួយនឹង​ប្រាក់​បន្ថែម​ដល់ Real ចំនួន ៦ លាន​យ៉ូ​រ៉ូ​ប​ទៀត មានន័យថា Real Madrid នឹង​បាន ១ លាន​យ៉ូ​រ៉ូ​ក្នុង​មួយ​រដូវ​កាល​ប្រសិនបើ​កីឡាករ​រូបនេះ​ជួយ​ឲ្យ​ពួកគេ​បាន​ទៅលេង​ក្នុង​ក្របខ័ណ្ឌ Champions League ក្នុង​រយៈពេល​ប្រាំ​មួយឆ្នាំ​៕

adverise with khmeread
ប្រភព៖ ម៉ាកា

មតិយោបល់