adverise with khmeread 1

ចោរ​បាញ់​ស្លាប់​ម្នាក់​របួស​ម្នាក់​ប្លន់​យកលុយ​និង​មាស​

    កណ្តាល : នា​យប់​ថ្ងៃទី​២៥​មករា​ឆ្នាំ​២០១៦​នៅ​ភូមិ​ត្រពាំង​កក់​ឃុំ​ទ្រា​ស្រុក​កណ្តាលស្ទឹង​ក្រុមចោរ​បាន​បាញ់​ម្ចាស់ផ្ទះ​ឲ្យ​ស្លាប់​ម្នាក់​និង​របួស​ពីរ​នាក់​ហើយ​ប្រមូលយក​ទ្រព្យសម្បត្តិ​មាសប្រាក់​បាន​ហើយ​គេច​បាត់​មិនបាន​រំខាន​ដល់​សមត្ថកិច្ច​ឡើយ​។​

    បន្ទាប់ពី​ក្រុមចោរ​បាន​បាញ់​ម្ចាស់ផ្ទះ​បាក់ជើង​ពីរ​នាក់​និង​ស្លាប់​ម្នាក់​ហើយ​នោះ​ពួកវា​បាន​ប្រមូល​យកបាន​ចិ​ញ្ជៀ​ន​ប្លា​ទីន​ក្រវិល​មាស​១​គូ​,​ប្រាក់​អាមេរិក​២៦០០​ដុល្លារ​,​លុយ​ខ្មែរ​២០​មឺ​ុ​ន​រៀល​, មាស​៥​តម្លឹង​កន្លះ​ទៅ​បាត់​។​

    ជនរងគ្រោះ​ទី​១​ឈ្មោះ​ធួ​ក ថាវ​រា​អាយុ​២៩​ឆ្នាំ​ស្លាប់​ទី​២​ឈ្មោះ​សុខ ច​ន្ធូ​ភេទ​ស្រី  របួស​ភ្លៅ​ទី​៣.​ឈ្មោះ​ឡាយ​ធា​រា​ប្រុស​អាយុ​៣៣​ឆ្នាំ​របួស​ជើង​យក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។​
    ក្នុង​កណី​ប្លន់​បាញ់សម្លាប់​មនុស្ស​ឆៅៗ​នេះដែរ​ក្រសួងមហាផ្ទៃ​ក៏​ដូច​អគ្គស្នងការ​នគរបាល​ជាតិ​បានដាក់​បទបញ្ជា​យ៉ាង​តឹងរឹង​បំផុត​ដល់​លោកស្នងការ​លោក​អធិការ​គ្រប់​ខេត្ត​ក្រុង​៕​

adverise with khmeread

មតិយោបល់