adverise with khmeread 1

Juan Mata៖ ខ្ញុំ​យល់​ពី​ការមិនសប្បាយចិត្ត​រប​ស់​អ្នក​ព្រោះ​យើង​ក៏មាន​អារម្មណ៍​បែប​នេះដែរ​បន្ទាប់​បរាជ័យ​

ក្រុម​អ្នកគាំទ្រ​ក្រុម​បិសាច​ក្រហម Man Utd ត្រូវបាន​ប្រាប់ថា ពួកគេ​មិនមែន​ឈឺចាប់​តែម្នាក់ឯង​នោះទេ កីឡាករ​ខ្សែបម្រើ Juan Mata ក៏​ឈឺចាប់​ដែរ បន្ទាប់ពី​ការមិនសប្បាយចិត្ត​ត្រូវបាន​សាយភាយ​ពេញ​បន្ទប់​ផ្លាស់​សម្លៀកបំពាក់ ដោយសារ​បរាជ័យ ១-០ ក្រោម​ថ្វី​ជើង​ក្រុម Southampton កាលពី​ថ្ងៃអាទិត្យ​។​

​ភាព​តានតឹង​បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស​នៅ​ទឹកដី Old Trafford និង​ភាពជូរចត់​ក៏​កើតឡើង​តាម​នោះដែរ នៅពេលដែល​ខ្សែប្រយុទ្ធ Charlie Austin រកបាន​បី​ពី​ន្ទុ​ឲ្យ​ក្រុម Southampton នៅ​ចុង​ម៉ោង ដែល​បណ្តាល​ឲ្យ​មាន​មន្ទិលសង្ស័យ​កាន់តែច្រើន​ទៅលើ​លោក Louis van Gaal​។​

​ការ​ឌឺដង​បន្ទាប់ពី​កញ្ចែ​ត្រូវបាន​ផ្លុំ បាន​បង្ខំ​ឲ្យ​គ្រូបង្វឹក​រូបនេះ​ពណ៌នា​ពី​ប្រតិកម្ម​ដ៏​អាក្រក់​ដែល​លោក​មិន​ធ្លាប់​ឮ​ពី​ក្រុម​អ្នកគាំទ្រ​ពីមុនមក អំឡុងពេល​លោក​កំពុង​ដឹកនាំ​នេះ​។​

Mata ដែល​បាន​បង្ហាញខ្លួន​ក្នុង​តង់​ទី​ពីរ​ក្នុង​បរាជ័យ​នោះ ក៏បាន​ប្រញាប់​ផុស​សារ​មួយ​នេះ​នៅ​ប្លុក​របស់គាត់​ថា "​ម្តងទៀត ខ្ញុំ​កំពុង​សរសេរ​ទាំង​ក្តី​ឈឺចាប់​"​។​

​គាត់​បាន​បន្តទៀតថា "​បន្ទាប់ពី​ប៉ុន្មាន​ប្រកួត​រួចមក​ដោយ​មិន​រង​បរាជ័យ យើង​បាន​ចាញ់ ១-០ ទៅកាន់​ក្រុម Southampton ក្នុង​ទឹកដី Old Trafford​។ ដឹង​អត់​វា​ឈឺចាប់​ណាស់​។ វា​ជា​ឱកាសល្អ​ដើម្បី​ទទួលបាន​បី​ពិន្ទុ​និង​បន្តដំណើរ​ការល្អ​ក្នុង​ឆ្នាំ ២០១៦ ប៉ុន្តែ​យើង​មិនអាច​ធ្វើបាន​។​

​វា​មិនមែនជា​ការប្រកួត​ល្អ​ឡើយ​សម្រាប់​ក្រុម​ទាំងពីរ លទ្ធផល​ស្មើ​គួរតែ​សក្តិសម​ជាង ប៉ុន្តែ​គ្រាប់​ចុង​តង់​ដោយ​កីឡាករ Austin ពី​ការទា​ត់បាល់ Free Kick បាន​យក​បី​ពិន្ទុ​ពី​យើង​។ នេះ​ជា​ពេលវេលា​ដ៏​លំបាក​សម្រាប់​យើង​និង​អ្នក​ទាំងអស់គ្នា ប៉ុន្តែ​យើង​ត្រូវតែ​ឆ្លងកាត់​វា​។ យើង​យល់​ពី​ការមិនសប្បាយចិត្ត​រប​ស់​អ្នក ព្រោះ​យើង​មាន​អារម្មណ៍​តែមួយ ប៉ុន្តែ​យើង​ត្រូវតែដើរ​ទៅមុខទៀត​"៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់