adverise with khmeread 1

កីឡាករ Piqué មិន​ខ្វល់​រឿង​គណៈកម្មាការ​ប្រយុទ្ធ​ប្រឆាំង​អំពើហិង្សា​ស៊ើបអង្កេត​អ្វី​ឡើយ​

​ខ្សែការពារ​អ្នកមាន​បុណ្យ Barcelona កីឡាករ Gerard Piqué បាន​និយាយថា រូបគេ​រីករាយ​ខ្លាំងណាស់​ចំពោះ​លទ្ធផល​ដែល​បានបញ្ចប់​កាលពី​សប្តាហ៍​មុន ជាមួយនឹង​ក្រុម Atlético Madrid និង Real Madrid រកបាន​តែមួយ​ពិន្ទុ​ម្នាក់​។​

​គាត់​ក៏បាន​អត្ថាធិប្បាយ​ចំពោះ​ការពិត​ដែលថា​គណៈកម្មាការ​ប្រឆាំង​អំពើហិង្សា​របស់​អេ​ស្ប៉ា​ញ​បាននិងកំពុង​តាមដាន​សកម្មភាព​រប​ស់​គាត់​នៅលើ​បណ្តាញ​សង្គម Twitter ផងដែរ​។​

​និយាយ​ទាក់ទង​នឹង​ក្របខ័ណ្ឌ La Liga កីឡាករ​រូបនេះ​បាន​និយាយថា "​វា​ជា​សប្តាហ៍​ដ៏​ល្អ​ហើយ​យើង​នៅតែ​ស្ថិតនៅលើ​កំពូល​តារាង​ដដែល ជាការ​ពិត វា​ពិតជា​សប្តាហ៍​ដ៏​ល្អ​មែន​"​។​

​លោក​ក៏បាន​និយាយ​ទាក់ទង​នឹង​បដា​នៅក្នុង​ទឹកដី Cornellà ផងដែរ​ថា "​ខ្ញុំ​គ្មាន​អ្វីដែល​ត្រូវ​និយាយ​ចំពោះ​បដា​ទាំង​នោះទេ​។ ប្រសិនបើ​ខ្ញុំ​មាន ខ្ញុំ​នឹង​ផុស​ដាក់​ក្នុង Twitter ជាមិនខាន​"​។​

​ទាក់ទង​នឹង​គណៈ​ក​ម្មាករ​ប្រឆាំងនឹង​អំពើហិង្សា​ដែល​កំពុង​ស៊ើបអង្កេត​ការ​ផុស​របស់គាត់​នៅលើ​បណ្តាញ​សង្គម Twitter លោក​ក៏បាន​បន្តទៀតថា "​ឲ្យ​ពួកគេ​ស៊ើបអង្កេត​ចុះ​។ ពួកគេ​នៅ​ទីនោះ​ដើម្បី​ស៊ើបអង្កេត​ពីអ្វី​ដែល​គេ​ជឿថា​ពួកគេ​គួរតែ​ធ្វើ​។ អ្វីដែល​សំខាន់​គឺថា​តើ​ខ្ញុំ​គិតថា​រឿងនេះ​វា​យុត្តិធម៌​ដែរ​ឬក៏​អត់ ប្រសិនបើ​ពួកគេ​នឹងធ្វើ​អ្វីដែល​ពួកគេ​ចង់​នោះ​"៕

adverise with khmeread
ប្រភព៖ ម៉ាកា

អ្នកនឹងចូលចិត្ត

មតិយោបល់