adverise with khmeread 2

តើ​នេះ​ជា​ពេលវេលា​ចុងក្រោយ​ហើយ​ឬ​សម្រាប់​លោក Louis van Gaal?

​ក្រុម​បិសាច​ក្រហម Manchester United បាន​រំសាយ​ការហ្វឹកហាត់​នៅ​ថ្ងៃអាទិត្យ ហើយ​និង​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​នេះ បន្ទាប់ពី​អ្នកចាត់ការ​ទូទៅ​លោក Louis van Gaal បានធ្វើ​ដំណើរ​ទៅកាន់​ស្រុកកំណើត​របស់ខ្លួន​នៅ​ប្រទេស​ហូ​ឡង់​។​

​គ្រូបង្វឹក​រូបនេះ​បាន​ចាក​ចេញពី​ការប្រកួត​ទាំង​ទឹកមុខ​ស្លេកស្លាំង បន្ទាប់ពី​ទទួល​បរាជ័យ​យ៉ាង​ស្ពឹក​មុខ​ក្រោម​ស្នាដៃ​ក្រុម Southampton នៅ​ទឹកដី Old Trafford របស់ខ្លួន​នា​ថ្ងៃ​សៅរ៍​កន្លងមក ធ្វើ​ឲ្យ​អនាគត​របស់​គ្រូបង្វឹក​របស់​ក្រុម​បិសាច​ឥឡូវនេះ​មើលទៅ​ហាក់ដូចជា​ក្រៀមក្រំ​ខ្លាំងណាស់​។​

​សំឡេង​របស់លោក Van Gaal ហាក់បីដូច​ជាមាន​នរ​ណា​ម្នាក់​ទើបតែ​វាយដំ​មកលើ​រូបគាត់​អញ្ចឹង​គឺ​មុន​ពេលដែល​គាត់​ចាកចេញ ហើយ​គាត់​ផ្តែផ្តាំ​ទៅកាន់​កីឡាករ រួមទាំង​បុគ្គលិក​មិន​ឲ្យ​ធ្វើដំណើរ​ទៅ Carrington សម្រាប់​ការរត់​សម​ប្រចាំថ្ងៃ​របស់​ពួកគេ​ឡើយ​បន្ទាប់ពី​បញ្ចប់​ការប្រកួត​។​

​គ្រូបង្វឹក​វ័យ ៦៤ ឆ្នាំ​រូបនេះ​បានធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ហូ​ឡង់​ដើម្បី​ធ្វើ​ពិធី​ខួបកំណើត​សម្រាប់​កូនស្រី​របស់លោក ខណៈដែល​វា​មិន​អាចជួយ​អ្វី​បានឡើយ​ចំពោះ​លោក សម្រាប់​ពេលវេលា​ដ៏​អពមង្គល​មួយ​នេះ​។​

​ការរំពឹងទុក​អនាគត​អ្នក​ស្នង​តំណែង​ពី​លោក Van Gaal ដែល​ជំនួស​ដោយ​ជំនួយការ​លោក Ryan Giggs ហាក់​នៅតែ​ជា​ជម្រើស​ដំបូង ប្រសិនបើ​គ្រូបង្វឹក​សញ្ជាតិ​ហូ​ឡង់​របស់​ក្រុម​បិសាច​រូបនេះ​នឹង​ឈានជើងដើរ​ចេញពី​ទឹកដី Old Trafford ។​

​ការសម្រេចចិត្ត​រំសាយ​ការហ្វឹកហាត់​នៅ​ថ្ងៃអាទិត្យ និង​ថ្ងៃ​ចន្ទ​កន្លងមក​គឺ​ពិតជា​រឿង​មួយ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល ទោះបីជា​នេះ​គ្រាន់តែ​ជាការ​សម្រាក​រយៈពេល​ខ្លី​របស់លោក​ក៏ដោយ​។  ការហាត់​សម​ស្រាលៗ​មួយថ្ងៃ​បន្ទាប់ពី​ការប្រកួត​បានក្លាយ​ជាកា​រ​ហ្វឹកហាត់​មិនអាច​ខ្វះ​បាន​មួយ ក្រោម​ការគ្រប់គ្រង​រប​ស់​គ្រូបង្វឹក​សញ្ជាតិ​ហូ​ឡង់​រូបនេះ​ចាប់តាំងពី​លោក​បាន​ចូលមក​ជំនួស​លោក David Moyes ក្នុង​ឆ្នាំ​២០១៤៕

adverise with khmeread
ប្រភព៖ ដេលីមែល

អ្នកនឹងចូលចិត្ត

មតិយោបល់