adverise with khmeread 1

វីរៈបុរស​ក្រុម​អ្នក​មានបុណ្យ​ធ្លោយមាត់​សរសើរ​គ្រូបង្វឹក​ក្រុម Tottenham Hotspur

​អ្នកចាត់ការ​ទូទៅ​ក្រុម Spur លោក Mauricio Pochettino ទទួលបាន​ការកោតសរសើ​រ​ពី​គ្រប់​មជ្ឈដ្ឋាន​ចាប់តាំងពី​រូបគាត់​បានធ្វើ​ដំណើរ​ម​ក​កាន់​ទឹកដី​លី​ក​កំពូល​អង់គ្លេស Premier League ហើយ​គ្រូបង្វឹក​សញ្ជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ​ក៏​ទទួលបាន​ប្រិយមិត្ត​ដ៏​ពិសេស​ដទៃទៀត​ដែរ ដែល​នោះ​គឺជា​អតីត​វីរៈរ​បុស​ក្រុម​អ្នកមាន​បុណ្យ Barcelona លោក Carles Puyol ។​

​អតីត​ខ្សែការពារ​ឆ្នើម​រូបនេះ​បាន​ចំណាយពេល​មក​ទស្សនា​ក្រុម Spur ក្នុងអំឡុង​ការហ្វឹកហាត់​ចុងក្រោយ​កាលពី​សប្តាហ៍​មុន​ជាមួយនិង​អតីត​មិត្ត​រួម​ក្រុម Pochettino លោក Ivan de la Pena ។​

​លោក Mauricio Pochettino បាន​ជួយ​ឲ្យ​ក្រុម Tottenham Hotspur ឡើងមក​កាន់​ក្រុម​កំពូល​តារាង​ទាំង​បួន​ដើម្បី​ធ្វើការ​ប្រកួតប្រជែង​ឆ្ពោះទៅកាន់​តំណែង​ជើងឯក​ក្នុង​រដូវ​កាល​នេះ ជាមួយនឹង​លទ្ធផល​ដ៏​ពិបាក​ទស្សន៍ទាយ​បំផុត​សម្រាប់​ក្រុម​ដែល​មកពី​តំបន់​ភាគ​ខាងជើង​ទីក្រុង​ឡុង​ដ៍​មួយ​នេះ​។​

​ហើយ Puyol ដែល​ធ្លាប់​ប្រឈមមុខ​ដាក់គ្នា​ជាមួយ​គ្រូបង្វឹក Spurs មួយ​នេះ​ក្នុងអំឡុង​ពេលវេលា​រប​ស់​ពួកគេ​ក្នុង​ក្របខ័ណ្ឌ La Liga ពីមុនមក ជឿជាក់ថា​លោក Pochettino កំពុង​បង្ហាញ​ពី​អ្វីដែល​គ្រូបង្វឹក​អស្ចារ្យ​មាន​។​

Puyol បានបញ្ជាក់​ទៅកាន់​ទូរទស្សន៍ Spur ថា "​ខ្ញុំ​គិតថា​គាត់​ជា​គ្រូបង្វឹក​ដ៏​ល្អ​ម្នាក់​ក្នុងចំណោម​គ្រូបង្វឹក​ដទៃ​ផ្សេងទៀត​។ គាត់​បានបង្ហាញ​វា​គ្រប់​បណ្តា​ក្លឹប​ដែល​គាត់​ធ្លាប់​ដឹកនាំ​"​។​

​លោក Mauricio Pochettino បាន​ឈាន​ជើង​ចូលមក​កាន់​ទឹកដី​ប្រទេស​អង់គ្លេស​ក្នុងអំឡុង​ឆ្នាំ ២០១៣ ដោយ​គាត់​បាន​ចូល​ដឹកនាំ​ក្រុម Southamton បន្ទាប់​ចាកចេញ​ពី​ក្រុម Espanyol ដែលជា​ដៃគូ​ក្នុងស្រុក​របស់​ក្រុម Barcelona នាពេល​កន្លងមក​៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់