adverise with khmeread Bras

អ្នកវិទ្យាសាស្ត្រអះអាងថាពាក់អាវទ្រនាប់មិនល្អដល់សុខភាពនារីឡើយ

សម្រាប់ស្ត្រីភាគច្រើន គ្មានអារម្មណ៍អ្វីដែលល្អជាងពេលដែលចេញពីធ្វើការពេញមួយថ្ងៃមកដល់ផ្ទះរួចដោះអាវទ្រនាប់ចោលនោះទេ។ ប៉ុន្តែស្ត្រីភាគច្រើននៅតែពាក់វា ព្រោះពួកគេគិតថាវាអាចរក្សាសុដន់ឲ្យនៅក្មេង និងមានសុខភាពល្អបាន។ ទោះយ៉ាងណា អ្នកវិទ្យាសាស្ត្រថ្មីៗនេះបានបញ្ជាក់ថា គ្មានហេតុផលរឹងមាំណាមួយអះអាងថាការពាក់អាវទ្រនាប់ជួយរក្សាសុដន់ឲ្យនៅក្មេង និងមានសុខភាពល្អនោះទេ។ 

សាស្ត្រាចារ្យ Jean-Denis Rouillan នៃសាកលវិទ្យាល័យ Centre Hospitalier Universitaire de Besancon ក្នុងប្រទេសបារាំង បានលាតត្រដាងថា អាវទ្រនាប់មិនល្អសម្រាប់សុខភាពសុដន់របស់នារីឡើយ។ យោងតាមការសិក្សារបស់លោក អាវទ្រនាប់មិនល្អទាំងតាមន័យពេទ្យ និងទាំងតាមន័យសរីរវិទ្យា។ ផ្ទុយមកវិញ អាវទ្រនាប់បានរារាំងសុដន់មិនឲ្យលូតលាស់ល្អ ឬ សម្រេចបានទំហំធម្មជាតិរបស់វា។ 

ក្នុងការសិក្សារបស់លោក អ្នកស្ម័គ្រចិត្តចំនួន ៣៣០ នាក់ អាយុចាប់ពី ១៨ ដល់ ៣៥ ឆ្នាំបានវាស់សុដន់របស់ខ្លួនអំឡុងរយៈពេល ១៥ ឆ្នាំនៃការសិក្សា។ លទ្ធផលបង្ហាញថា ស្ត្រីដែលមិនពាក់អាវទ្រនាប់មានចុងសុដន់ងស្ទើតឡើងលើចំនួន ៧ មិល្លីម៉ែត្ររៀងរាល់ឆ្នាំ។ ក្រៅពីនេះ សុដន់របស់ស្ត្រីដែលមិនពាក់អាវទ្រនាប់ក៏បានរីកធំជាងមុនបន្តិចផងដែរ។ សុដន់របស់ពួកគេមានលក្ខណៈមូលក្បំនិងតឹងណែនជាងសុដន់របស់ស្ត្រីដែលពាក់អាវទ្រនាប់ទៀងទាត់។ 

ការសិក្សារបស់សាស្ត្រាចារ្យ Roullin គឺផ្ទុយនឹងការលើកឡើងរបស់ស្ត្រីទូទៅដែលថាពាក់អាវទ្រនាប់ជួយដល់សុខភាពសុដន់។ យោងតាមការសិក្សារបស់លោកសាស្ត្រាចារ្យ ការមិនពាក់អាវទ្រនាប់គឺពិតជាបានជួយការពារសុដន់របស់អ្នកមិនឲ្យយារធ្លាក់។ នេះគឺដោយសារតែវាបង្ខំឲ្យស្ត្រីរក្សាជំហរសុដន់របស់ខ្លួនឲ្យបានប្រសើរ។ វាក៏បង្ខំឲ្យរាងកាយអភិវឌ្ឍន៍សាច់ដុំ ដែលនៅពីក្រោមសុដន់ផងដែរ ហេតុនេះហើយទើបជួយឲ្យសុដន់ងស្ទើតឡើងលើបានល្អ៕ 

 

ប្រភព៖ ឡាយហ៊ែក

adverise with khmeread

មតិយោបល់