1

Napoli ជិត​ទិញ​បាន​ខ្សែការពារ​អធិរាជ​ស Real Madrid

​ក្រុមបាល់ទាត់ Napoli របស់​ប្រទេស​អ៊ីតាលី​ជិត​ធានា​ក្នុង​ការផ្ទេរ​កីឡាករ Nacho របស់​ក្រុម Real Madrid ហើយ​។​

​ខ្សែការពារ​វ័យ ២៦ ឆ្នាំ​រូបនេះ​ក៏​ត្រូវបាន​ចាប់អារម្មណ៍​ពី​ក្រុម​យក្ស​មកពី​ក្របខ័ណ្ឌ Premier League ក្លឹប​កាំភ្លើង​ធំ Arsenal ផងដែរ ប៉ុន្តែ​កីឡាករ​រូបនេះ​ហាក់ដូចជា​ជ្រើសរើស​ក្រុម Napoli​។​

​បើ​យោងតាម​របាយការណ៍រ​បស់​សារព័ត៌មាន CalcioNews24 បាន​ឲ្យ​ដឹងថា ក្រុម​របស់លោក Maurizio Sarri បាន​យល់ព្រម​លើ​កិច្ចសន្យា​ជាមួយ​ការផ្ទេរ​របស់​កីឡាករ​រូបនេះ​។​

​អ្វីដែល​នៅសល់​ក្នុង​កិច្ចព្រមព្រៀង​នេះ​គឺ​តម្លៃ​ខ្លួន​តែម្តង ដែល​អាចជា​បញ្ហា​សម្រាប់​គ្រូបង្វឹក Real Madrid ថ្មី​លោក Zinedine Zidane ក្នុងការ​សម្រេចចិត្ត​ល​ក់​ខ្សែការពារ​របស់ខ្លួន​។​

Nacho អាច​នឹង​បន្ថែម​តុល្យភាព​ដល់​ប្រព័ន្ធ​ខ្សែការពារ​របស់​ក្រុម Napoli ស្រប​ពេលដែល​ពួកគេ​កំពុង​ប្រមាញ់​ពានរង្វាន់ Serie A ជាមួយនឹង​កីឡាករ​រូបនេះ​ទើបតែ​បង្ហាញខ្លួន​ឲ្យ​ក្រុម Real Madrid បាន ១៤ ដង​ប៉ុណ្ណោះ​ក្នុង​រដូវ​កាល​នេះ​៕

 

អ្នកនឹងចូលចិត្ត

មតិយោបល់