adverise with khmeread 43

ហេតុតែ​ដាច់​ហ្វូង​គេ​ព្រួត​ស៊ី​ទាល់តែ​បានសម្រេច​!

​    ​រូបភាព​មិនគួរ​ឱ្យ​ជឿ​ទាំងនេះ​បានបង្ហាញ​ពី​ទិដ្ឋភាព​នៃ​កូន​តោ​ដ៏​សាហាវ​មួយ​ក្បាល​ត្រូវ​ជុង​ខ្លួន​នឹង​ស្នែងក្របី អំឡុង​ការប្រយុទ្ធ​គ្នា​រយៈពេល​៩០​នាទី​។ 

​    ​កូន​តោ​ស៊យ​ធំ​មួយ​ក្បាល​នេះ​បាន​ជាប់​នៅលើ​ស្នែងក្របី ខណៈដែល​វា​លោត​ទៅលើ​ក្របី ដែល​កំពុងស៊ី​ស្មៅ​នៅ​វាលស្មៅ​ដ៏​ធំ​មួយ​នៅ​តំបន់​អភិរក្ស​ឈ្មោះថា Mala Mala Game Reserve ក្នុងប្រទេស​អាហ្វ្រិក​ខាងត្បូង​។ 

​    ​កូន​តោ ៤ ក្បាល​ទៀត​ឃើញ​ដូច្នេះ​ក៏បាន​ព្រួត​គ្នា​ចូលមក​ខាំ ហែក ខ្វាច តែ​ទោះយ៉ាងណា ពួកវា​ត្រូវ​ចំណាយពេល មួយ​ម៉ោង​កន្លះ​ទើប​អាច​ផ្តួល​ក្របី​មួយ​ក្បាល​នេះ​បាន​។ 

​    ​ទិដ្ឋភាព​នៃ​ឈុត​ឆាកប្រយុទ្ធ​គ្នា​ទាំងស្រុង​ត្រូវបាន​ថត​ដោយ​អនុរក្ស​ប្រចាំ​តំបន់​ព្រៃ​នេះ គឺ លោក Roan Ravenhill អាយុ ២៨ ឆ្នាំ​កាលពី​ថ្ងៃ​ចន្ទ​ទី ២៥ ខែមករា​៕ 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់