តារា​វាយ​តេ​ន្នី​ស Rafael Nadal ចង់​ក្លាយជា​ប្រធាន​ក្លឹប​បាល់ទាត់ Real Madrid

    ​ម្ចាស់​ជើងឯក​កម្មវិធី​វាយ​តេ​ន្នី​ស Grand Slam ១៤​សម័យកាល​សញ្ជាតិ​អេ​ស្ប៉ា​ញ Rafael Nadal បាន​បង្ហើប​ឱ្យដឹងថា គាត់​នឹង​ពេញចិត្ត​ក្លាយទៅជា​ប្រធាន​ក្លឹប Real Madrid នៅ​ថ្ងៃ​ណាមួយ​។​

​    ​ទោះបីជា​ពូ​បង្កើត​របស់ Nadal លោក Miguel Angel Nadal គឺជា​អតីត​ខ្សែការពារ​របស់​ក្រុម​អ្នកមាន​បុណ្យ Barcelona តារា​វាយ​តេ​ន្នី​ស​ឆ្នើម​រូបនេះ​បានបញ្ជាក់​យ៉ាងច្បាស់​ថា​គាត់​គឺជា​ប្រិយមិត្ត​របស់​អធិរាជ​ស​។​

​    ​Nadal ទទួលស្គាល់ថា វា​គឺជា​រឿង​ដែល​ហាក់ជា​មិនអាច​ទៅរួច​នោះឡើយ ប៉ុន្តែ​តារា​តេ​ន្នី​សវ័យ ៣០​ឆ្នាំ​រូបនេះ​បាន​និយាយថា ការ​ក្លាយទៅជា​អ្នកកាន់កាប់​តំណែង​នៃ​ក្លឹប​យក្ស​របស់​លី​ក​កំពូល​អេ​ស្ប៉ា​ញ La Liga និង​ក្នុង​តំបន់​អឺរ៉ុប​មួយ​នេះ គឺជា​ក្តី​សុបិន​មួយ​របស់ខ្លួន​។​

​    ​Nadal បានបញ្ជាក់​ទៅកាន់​វេ​ប​សាយ El Mundo ថា "​ប្រសិនបើ​អ្នក​សួរ​ខ្ញុំ​ថា​តើ​ខ្ញុំ​នឹង​ចូលចិត្ត​វា ពិតណាស់​ខ្ញុំ​នឹង​ពេញចិត្ត​បំផុត ហេតុ​អី​មិនអាច​?"៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab