adverise with khmeread Collage 1024 2

តារា K-pop ដែល​គេ​ប្រទះឃើញ​នៅក្នុង​ក្លឹប​

   តារា K-pop របស់​កូរ៉េខាងត្បូង​មួយចំនួន​ត្រូវបាន​គេ​ប្រទះឃើញ​នៅក្នុង​ក្លឹប​រាត្រី ហើយ​អ្នកខ្លះ​គ្រាន់តែ​ចូលចិត្ត​រាំរែក​នៅ​រង្គសាល និង​អ្នក​ខ្លះទៀត​ចូលចិត្ត​ទៅក្នុង​កម្ម​វី​ធី​ផ្សេងៗ​។​
    ខាងក្រោម​នេះ​ជា​តារា​មួយចំនួន​ដែល​គេ​ឧស្សាហ៍​ឃើញ​ទៅ​ក្លឹប​រាត្រី​៖

        ១-Girl’s Generation – Hyoyeon & miss A – Min
​នៅ​ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ​២០១៣ នាង Hyoyeon សមាជិក​ក្រុម Generation និង Min សមាជិក​ក្រុម miss A ត្រូវបាន​គេ​ឃើញ​នៅក្នុង​ក្លឹប​កំពុង​លេង​ជុំវិញ​នឹង​ឧបករណ៍​ឌី​ជេ​មួយ​។ Hyoyeon និង Min ត្រូវបាន​គេ​ឃើញ​ជា​ញឹកញាប់​រាំរែក​នៅ​រង្គសាល ក្នុងស្ថានភាព​ស្រវឹង​បន្តិចបន្តួច​ដែល​ធ្វើ ឲ្យ​រាំ​ក្នុង​កាយវិការ​ច្រ​ងែ​ង​ច្រងាង​។​

        ២. AOMG Launch Party​ក្រោយពេល Justin Bieber បានបញ្ចប់​ការសម្តែង​នៅ​ទីក្រុង​សេ​អ៊ូ​ល​នៅ​ថ្ងៃទី​១០ ខែ​១០ ឆ្នាំ​២០១៣ គេ​ក៏​បង្កើត​កម្មវិធី​មួយ​ដែលមាន​ឈ្មោះ AOMG Launch Party នៅឯ ក្លឹប The A ដោយមាន​ការចូលរួម​ពី​តារា K-pop ដូចជា G-Dragon, Jay Park,  Jo Kwon សមាជិក​ក្រុម 2AM, Woo Young សមា​ជិ​ក្រុម 2PM, CL  សមា​ជិ​ក្រុម 2NE1,  Hyoyeon សមា​ជិ​ក្រុម Girl’s Generation​។​

        ៣. SHINee​ក្រុម SHINee បាន​ប្រគុំ​តន្ត្រី​ខ្នាតតូច​មួយ​នៅ​ថ្ងៃទី​២ ខែ​មិនា ឆ្នាំ​២០១៣ នៅក្នុង​ក្លឹប Octagon សង្កាត់ Gangnam ក្រុង​សេ​អ៊ូ​ល​។​

        ៤. Jo Kwon សមាជិក​ក្រុម 2AM នៅក្នុង​បា​ខ្ទើយ​(​សម្រាប់​ខ្ទើយ​ប្រុស​) ប្រទេស​ថៃ​នៅ​ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០១៣ គេ​ប្រទះឃើញ​រូបថត​របស់ Jo Kwon នៅក្នុង​បា​ដ៏​មាន​ប្រជាប្រិយភាព​មួយ​ក្នុងប្រទេស​ថៃ​។​

        ៥. ក្រុម 4Minute នៅ​ពាក់កណ្តាល​ខែកក្កដា​នៃ​ឆ្នាំ 2013 សមាជិក​ទាំង​៥​រូប​របស់​ក្រុម 4Minute បាន​ចេញទៅ​រាំរែក​នៅ​រង្គសាល Night on the Town នៃ​ទីក្រុង​សេ​អ៊ូ​ល​បង្ក​ឲ្យ​មានការ​ផ្ញា​ក់​ផ្អើល​។​

        ៦.  PSY នៅ​ទីក្រុង New York​វា​ហាក់ដូចជា PSY បាន​ក្លាយជា​មិត្ត​ជាមួយនិង​កំពូល​តារា R&B របស់​អាមេរិក ក្នុង​ខែកញ្ញា ឆ្នាំ​២០១២​។​

        ៧. 2NE1 និង Will.I.Am នៅក្នុង​ខួបកំណើត​របស់ CL ។​

        ៨. Subin សមាជិក​ក្រុម Dal Shabet ស្លៀក​ក្នុង​ឈុត​ប៊ី​គី​នី​នៅ​
​ក្នុង​ក្លឹប Sundome ៕​

adverise with khmeread

មតិយោបល់