សង្ស័យតម្រងនោមមានបញ្ហា សម្អាតវាឱ្យហើយទៅ កុំឱ្យហួសពេលទើបស្តាយក្រោយ!

    ​តម្រងនោម​គឺជា​សរីរាង្គ​ដ៏​សំខាន់​មួយ​ក្នុង​រាងកាយ​។ មនុស្ស​មិនអាច​រស់នៅ​បានទេ ប្រសិនបើ​គ្មាន​តម្រងនោម​។ ពិតណាស់ យើង​អាច​រស់នៅ​ជាមួយនឹង​តម្រងនោម​មួយ ប៉ុន្ដែ​មិនមែន​តម្រងនោម​ដែល​ខូច ឬ​មាន​បញ្ហា​នោះទេ​។​

​    ​ខូច​តម្រងនោម អ្នកនឹង​ជួប​ទុក្ខលំបាក​ក្នុង​ជីវិត ប្រសិនបើ​សង្ស័យថា​មាន​បញ្ហា​តម្រងនោម​ហើយ​នេះ​ជា​វិធី​ទប់ស្កាត់​។​

​    ​* គ្រឿងផ្សំ​៖
​    ​- ទឹក ៦ កែវ​
​    ​- ជីរវ៉ាន់ស៊ុយ​មួយ​ក្តាប់​
​    ​- ទឹកក្រូច​ឆ្មា ១ គ្រាប់​
​    ​- ទឹកឃ្មុំ ២ ស្លាបព្រា​បាយ​

​    ​* របៀប​ធ្វើ​និង​ប្រើប្រាស់​៖
​    ​ដំបូង​អ្នក​ត្រូវ​លាង​ជីរវ៉ាន់ស៊ុយ​ឱ្យ​ស្អាត និង​ហាន់​វា​ឱ្យ​ល្អិត​។ យក​ឆ្នាំង​ដាក់​ទឹក​ចូល ដាំ​ឱ្យ​ពុះ ហើយ​ដាក់​ជីរវ៉ាន់ស៊ុយ​ចូល​។ បន្ថយ​ភ្លើង​ទុកចោល ១០ នាទី​ទៀត​។ បន្ទាប់មក​ស្រិត​យក​ទឹក​និង​ទុកឱ្យ​ត្រជាក់​។ ដាក់​ទឹកឃ្មុំ និង​ទឹក​ក្រូចឆ្មា​ចូល ជាការ​ស្រេច​។​

​    ​ពិសា ១ កែវ ឱ្យបាន ៣ ដង​ក្នុង​មួយថ្ងៃ​។ ពិ​សាវា​រៀងរាល់ថ្ងៃ ហើយ​ពេល​បាន​ប្រសើរ​ជាង​មុន សឹម​ទៅ​ជួប​វេជ្ជបណ្ឌិត​ពិនិត្យមើល​ស្ថានភាព​ជំងឺ​ម្តងទៀត​៕

adverise with khmeread

អ្នកនឹងចូលចិត្ត