adverise with khmeread A

នេះ​បាន​គេ​ហៅថា "​កប៉ាល់​ហោះ​" មែន​! (មានវីដេអូ)

​    ​បើ​មិន​ចង់​ជិះ​យានជំនិះ​ដែលមាន​មុខងារ​តែមួយ​មុខ ហេតុអ្វី​បានជា​អ្នក​មិន​ធ្វើដំណើរ​ទៅ​គោលដៅ​តាម​យានជំនិះ​ដែល​មួយផ្នែក​ជា​យន្តហោះ មួយផ្នែក​ជា​ទូក និង​មួយផ្នែក​ទៀត​ជា​យាន​សំកាំង​លើទឹក​ទៅ​? 

​    ​ដោយ​ត្រូវ​បានដាក់​ងារ​ថា "​អនាគត​ការដឹកជញ្ជូន​" កប៉ាល់​ហោះ FlyShip FS-100 ប្រើ​នូវ​បច្ចេកវិជ្ជា​ដ៏​ទំនើប​ដើម្បី​សំកាំង​លើ​ផ្ទៃ​ទឹក និង​អាច​បើក​បាន​ដល់​ល្បឿន ២៥០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ 

​    ​ទោះ​កំពុងស្ថិត​ក្នុងដំណាក់កាល​ដំបូង​នៃ​ការផលិត​ក៏ដោយ ក៏​ក្រុម​វិស្វកម្ម​អាល្លឺម៉ង់​ដែល​នៅ​ពីក្រោយ​ប៉ាល់​ហោះ​គំរូ​នេះ​បាន​និយាយថា កប៉ាល់​ហោះ​នេះ​នឹងធ្វើ​បដិវត្តន៍​វិធី​ថ្មី​សម្រាប់​ធ្វើដំណើរ​លើ​សមុទ្រ និង​អាច​ប្រើ​សម្រាប់​ជួយ​បញ្ឈប់​ចោរ​សមុទ្រ​ផងដែរ​។ 

​    ​ក្រុមហ៊ុន FlyShip បាន​និយាយថា យន្តហោះ​កូនកាត់​សម្រាប់​អនាគត​នេះ​អាច​ប្រើ​ជាបឋម​សម្រាប់​ធ្វើជា​យាន​ដឹកជញ្ជូន​តាម​សមុទ្រ​ដើម្បី​ដឹកទំនិញ ប៉ុន្តែ​ក៏​អាច​ប្រើ​ធ្វើជា​យន្តហោះ​ដឹក​អ្នកដំណើរ និង​ថែមទាំង​អាច​ប្រើ​ធ្វើជា​យានជំនិះ​សម្រាប់​ឆ្លើយតប​ភ្លាមៗ​របស់​ឆ្មាំ​សមុទ្រ​ផងដែរ​។​

​    ​ដោយសារ​វា​អាច​ដឹកទំនិញ​តាម​សមុទ្រ​ក្នុង​ល្បឿន ២៥០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ដូច្នេះ​វា​នឹងមាន​ល្បឿន​លឿន​ជាង​នាវា​ដឹក​កុងតឺន័រ​ទូទៅ ដែល​អាច​បើក​បាន​ត្រឹម​ល្បឿន ៧៤ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ 

​    ​បើ​ប្រៀបធៀប​នឹង​យន្តហោះ​ទូទៅ កប៉ាល់​ហោះ​មួយ​នេះ​ក៏មាន​តម្លៃថោក​ជាង​ផងដែរ​។ យោងតាម​ក្រុម​អ្នកជំនាញ​ហោះហើរ​នៅ​ក្រុមហ៊ុន FlyShip តម្លៃ​មធ្យម​របស់​យន្តហោះ Airbus A318 ប្រើ​ដោយ​ក្រុមហ៊ុន​អាកាសចរណ៍​អង់គ្លេស​គឺ ៧១ លាន​ដុល្លារ​ក្នុង​មួយគ្រឿង​។ ប្រៀបធៀប​នឹង​យន្តហោះ​ចុះ​ទឹកបាន​ធុន  FlyShip FS-100 នេះ​គឺ​តម្លៃ​ត្រឹមតែ ៣៧ លាន​ដុល្លារ​ប៉ុណ្ណោះ​៕

 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់