Manchester City បារម្ភ​កីឡាករ​វ័យក្មេង Jesus អវត្តមាន ២ ទៅ ៣ ខែ​ដោយសារ​របួស​បាក់ឆ្អឹង​ប្រអប់ជើង​ទី ៥

    ​មេឃ​ខៀវ Manchester City ព្រួយបារម្ភ​ថា ខ្សែប្រយុទ្ធ​វ័យក្មេង​មាន​ទេពកោសល្យ​ខ្ពស់ Gabriel Jesus អាច​នឹង​ចាក​ចេញពី​សកម្មភាព​លើ​ទីលាន​ពេញ​មួយ​រដូវ​កាលដែល​នៅ​សេសសល់​នេះ​។​

​    ​តារាបាល់ទាត់​អន្តរជាតិ​ប្រេ​ស៊ី​ល​រូបនេះ ត្រូវបាន​បង្ខំ​ឱ្យ​ចាក​ចេញពី​ទីលាន ក្នុងអំឡុង​ការប្រកួត​ទទួល​ជ័យជម្នះ ២-០ កាលពី​ថ្ងៃ​ចន្ទ​ទៅលើ Bournemouth ។​

​    ​Gabriel ត្រូវបាន​គេ​ប្រទះឃើញ​ឱប​កជើង​របស់ខ្លួន ខណៈដែល​គាត់​ប៉ុនប៉ង​ញាក់​បាល់​ឆ្លងកាត់​កីឡាករ Bournemouth ហើយ​គាត់​ត្រូវបាន​ជំនួស​តំណែង​ដោយ Sergio Aguero ។​

​    ​ដោយ​បញ្ជាក់​បន្ទាប់ពី​បញ្ចប់​ការប្រកួត លោក Pep Guardiola ទទួលស្គាល់ថា គាត់​បាន "​បន់ស្រន់​" កុំឱ្យ​បញ្ហា​របួស​នេះ​មាន​ភាព​ធ្ងន់ធ្ងរ ខណៈដែល​ខ្សែប្រយុទ្ធ​រូបនេះ ត្រូវបាន​ឆ្លងកាត់​ការ​ស្កែ​ន​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ​។​

​    ​ប៉ុន្តែ​កីឡាករ​អាយុ ១៩ ឆ្នាំ​រូបនេះ​បាន​បាក់ឆ្អឹង​ប្រអប់ជើង​ទី​ប្រាំ​របស់គាត់​។​

​    ​ភាគរយ​នៃ​ការ​ងើប​ពីរ​បួស​ឡើងវិញ​សម្រាប់​របួស​ប្រភេទ​នេះ គឺ​អាចមាន​រយៈពេល​ប្រមាណ​ជា​ពីរ​ខែ ប៉ុន្តែ​មានការ​ព្រួយបារម្ភ​ថា រដូវ​កាល​នៅ​សេសសល់​សម្រាប់ Gabriel អាច​នឹង​បញ្ចប់​៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab