adverise with khmeread 31313

បុរស​អាមេរិកាំង​ម្នាក់​ចងក​សម្លាប់ខ្លួន​នៅ​សណ្ឋាគារ​អឥណ្ឌូ​ចិន​២

     ភ្នំពេញ​៖​បុរស​ជនជាតិ​អាមេរិកាំង​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​ចងក​សម្លាប់​ខ្លន​កាលពី​វេលា​៨​និង​៤៥​នាទី​ព្រឹក​ថ្ងៃទី​២៤​ខែមករា​ឆ្នាំ​២០១៦​នេះ​នៅ​បន្ទប់​លេខ​៤០៥​ជាន់​ទី​៣​នៃ​ស​ណ្ឋ​គារ​យីហោ​ឥណ្ឌូចិន​២ ទីតាំង​លេខ​២៨​ផ្លូវ​លេខ​១៣០​ភូមិ​៣​សង្កាត់​ផ្សារកណ្តាល​១​ខណ្ឌដូនពេញ​។​

​    សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ជនបរទេស​ដែល​ចង​កង​សម្លាប់ខ្លួន​នោះ​ឈ្មោះ​D C CARR ភេទ​ប្រុស​អាយុ​៦៣​ឆ្នាំ​មុខរបរ​ទេសចរណ៍​ស្នាក់នៅ​សណ្ឋាគារ​កើតហេតុ​បាន​ចងក​និង​ឧ​បករ​ផ្ទប់​ទ្វារ​ម្ព​ស់​២,៥​ម៉ែត្រ​ចុះមក​ក្រោម​បណ្តាល​ឲ្យ​ស្លាប់​។​ ប្រភពព័ត៌មាន​ពី​បុគ្គលិក​សណ្ឋាគារ​កើតហេតុ​បាន​បំភ្លឺ​ប្រាប់​សមត្ថកិច្ច​ថា​នៅ​ថ្ងៃទី​២៤​ខែមករា​ឆ្នាំ​២០១៦​មាន​ប្អូនស្រី​របស់​ជនរងគ្រោះ​បាន​Email មក​ជនរងគ្រោះ​ពេលនោះ​អ្នកគ្រប់គ្រង​សណ្ឋាគារ​ឈ្មោះ​លឹម  សៀងលី បាន​ប្រើ​ឲ្យ​បុគ្គលិក​ស​ណ្ឋ​គារ​ឈ្មោះ​ពិន វិ​ទ្ធី ជា​អ្នក​ទទួលភ្ញៀវ​ឲ្យ​ទៅប្រាប់​ជនរងគ្រោះ​ដែល​ស្នាក់នៅ​បន្ទប់​លេខ​៤០៥ ជាន់​ទី​៣​ប៉ុន​ន​តែ​អ្នកទទួល​ភ្ញៀវ​រូបនោះ​បាន​ប្រើ​បន្ត​ឲ្យ​ឈ្មោះ​ផៃ ចិន្តា ជា​អ្នក​សំអាត​បន្ទប់​យក​កូនសោ​រ​បន្ទប់​ទៅ​ចាក់​បន្ទប់​នោះ​បើកទ្វារ​ដើម្បី​ប្រាប់​ជនរងគ្រោះ​ថា​ប្អូនស្រី​គាត់​បាន​ផ្ញើរ​Email មក តែ​ពេលដែល​បើកទ្វារ​មក​ស្រាប់តែ​ឃើញ​ជនរងគ្រោះ​បាន​ចងក​ស្លាប់បាត់​ទៅហើយ​រួច​ក៏​រាយ​ការ​ប្រាប់​សមត្ថកិច្ច​តែម្តង​។​

​​    ឆ្លងតាម​ការត្រួតពិនិត្យ​ពី​លោក​ឧកញ៉ា នង សុវណ្ណ​រ័ត្ន គ្រូពេទ្យ​កោសល្យ​វិ​និ​ច្ច័​យ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា​ជនរងគ្រោះ​ពិតជា​បានធ្វើ​អត្តឃាត​ខ្លួន​ដោយ​ចងក​សម្លាប់​ពិតប្រាកដ​មែន​។​បច្ចុប្បន្ន​សាកសព​ត្រូវបាន​បញ្ជូនទៅ​ត​ម្ដ​ល់​ទុក​នៅ​វត្ត​ស្ទឹងមានជ័យ​៕​

adverise with khmeread

មតិយោបល់