adverise with khmeread Untitled 1

ប៉ូលិស​ខណ្ឌឫស្សីកែវ​ចាប់​មុខសញ្ញា​ប្លន់​បាន​ម្នាក់ទៀត​

    ភ្នំពេញ ៖ ប៉ូលិស​ប៉ុស្តិ៍​ឫស្សីកែវ​បាន​ស្រាវជ្រាវ​ឈានដល់​បើក​កិច្ចប្រតិបត្តិការ​បង្ក្រាប​ករណី​វាយ​ប្លន់​យក​ម៉ូតូ​កាលពី​យប់​ម៉ោង​១១​កន្លះ​ថ្ងៃទី​២៥​មករា​ឆ្នាំ​២០១៦ នៅផ្ទះ​សំណាក់​យីហោ​នាគ​ទិព្វ​ផ្លូវ​៥៩៨ សង្កាត់​ស្វាយប៉ាក​ខណ្ឌឫស្សីកែវ​បន្ទាប់ពី​បានធ្វើ​សកម្មភាព​វាយ​ប្លន់​យក​ម៉ូតូ​មួយគ្រឿង​នៅ​ថ្ងៃទី​០៦​មករា​ឆ្នាំ​២០១៦ ម៉ោង​៧​និង​៣០​នាទី យប់​នៅ​ចំនុច​សួនច្បារ​មុខ​ឃ្លាំង​សាំង​សូគីម៉ិច ប៉ុស្តិ៍​ឫស្សីកែវ ។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ គន សៀង​ហៃ ភេទ​ប្រុស​អាយុ​២២ មុខរបរ​កម្មករសំណង់ ស្នាក់នៅ​ផ្ទះជួល​សង្កាត់​ទួល​សង្កែ​បាត់បង់​ម៉ូតូ​១​គ្រឿង​ម៉ាក​ViVa​ពណ៌​ខ្មៅ ក្រហម សារី​២០១២ ស្លាក​លេខ​ភ្នំពេញ​1E-1655​។ ក្រោយពី​សភាពការណ៍​នេះ​កើតឡើង​កម្លាំង​ប៉ូលិស​ប៉ុស្ត៍ិ​បាន​ជំរុញ​ក្នុងការ​ស្រាវជ្រាវ​ដោយ វាយតំ​លៃ​លើ​ប្រភេទ​មុខសញ្ញា​នៅក្នុង និង​ក្រៅ​មូលដ្ឋាន​។​

    លុះ​មកដល់​ថ្ងៃទី​២៥​មករា​ឆ្នាំ​២០១៦ ម៉ោង​១១​និង​៣០​នាទី សមត្ថកិច្ច​បាន​បើក​កិច្ចប្រតិបត្តិការ​ណ៍​បង្ក្រាប​នឹង​ឃាត់ខ្លួន​តែម្តង​បាន​ម្នាក់ទៀត​នៅ​ចំណុច​ផ្ទះសំណាក់​យីហោ​នាគ​ទិព្វ​ផ្លូវ​៥៩៨ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ​។​

    ប៉ូលិស​បន្តថា ជនសង្ស័យ​ឈ្មោះ​ឈឹម  គឹមហុង​ហៅ​ហុង  ភេទ​ប្រុស អាយុ​២០​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល ផ្លូវជាតិ​លេខ​៥ ភូមិ​ស្ពាន​ខ្ពស់​សង្កាត់​គីឡូម៉ែត្រ​លេខ​៦​។ ដោយឡែក​បក្សពួក​នៅ​សេសសល់​ចំនួន​២​នាក់​ទៀត​សមត្ថកិច្ច​កំណត់​បាន​អត្តសញ្ញាណ លំនៅដ្ឋាន និង​កំពុង​បន្ត​ស្រាវជ្រាវ​តាម​ចាប់ មានឈ្មោះ​អា​ង៉ោ​
​និង​ឈ្មោះ​អាវិត​។​

     បច្ចុប្បន្ន​សមត្ថកិច្ច​ប​ន្ត​ការស្រាវជ្រាវ​ចាប់​បក្ខពួក​សេសសល់​៕

 

adverise with khmeread

មតិយោបល់