adverise with khmeread Untitled 2

ចាក់​នឹង​កូនសោ​ឲ្យ​របួស​ហើយ​លី​ពូថៅ​កាប់​រថយន្ត​គេ​ទៀត​ជាប់​ខ្នោះ

     ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ខណ្ឌមានជ័យ​ឃាត់ខ្លួន​ក្នុងករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ​ហើយ​បាន​យក​កូនសោ​ម៉ូតូ​ចាក់​បណ្តាល​ឲ្យ​របួស និង​យក ពូថៅ​កាប់បំផ្លាញ កញ្ចក់​រថយន្ត​នៅ​ថ្ងៃទី​២៥​មករា​ឆ្នាំ​២០១៦ វេលា​ម៉ោង​៨​យប់ នៅ​ចំណុច​កន្លែង​ដាក់​សម្រាម​មុខ​សាលាសង្កាត់​ស្ទឹងមានជ័យ ផ្លូវ​បេតុង ភូមិ​ថ្មី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ យឹម គីម  ភេទ ប្រុស អាយុ ២៧ ឆ្នាំ មុខរបរ កម្មករ​វេច​ខ្ចប់​ឥ​វ៉ាន់​នៅ​ផ្សារ​ដើម​គរ ស្នាក់​នៅផ្ទះ​គ្មាន​លេខ  ផ្លូវ​បេតុង  ភូមិ ថ្មី សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ ឃាត់ខ្លួន​។​

    ចំណែក​ជនរងគ្រោះ​ឈ្មោះ ឌុ​ក សារឿន  ភេទ ប្រុស អាយុ ៣៧ ឆ្នាំ មុខរបរ បើកបរ​រថយន្ត​ដឹក​សម្រាម​ក្រុមហ៊ុន​ស៊ិន​ទ្រី ស្នាក់នៅ​ផ្ទះជួល​លេខ ៤ ផ្លូវលំ ភូមិ បឹង​តា​ម៉ា​ត សង្កាត់​ដង្កោ ខណ្ឌដង្កោ  ។​

    ប៉ូលិស​បន្តថា មុនពេល​កើតហេតុ​ជនរងគ្រោះ​ឈ្មោះ ឌុ​ក សារឿន បាន​បើករថយន្ត​ដឹក​សម្រាម របស់​ក្រុមហ៊ុន​ស៊ិន​ទ្រី​មក​ប្រមូល​សម្រាម​នៅ​កន្លែង​ដាក់​សម្រាម មុខ​សាលាសង្កាត់​ស្ទឹងមានជ័យ (​ចំណុចកើតហេតុ​) ពេលនោះ​ជនសង្ស័យ​ឈ្មោះ យឹម គីម បានមក​បង្កទំនាស់​ជាមួយ​ជនរងគ្រោះ ហើយក៏​បាន វាយ​ប្រតាយប្រតប់​គ្នា ជនសង្ស័យ​បាន​យក​កូនសោ​ម៉ូតូ​ចាក់​ជនរងគ្រោះ​បណ្តាល​ឲ្យ​របួស​ថ្ងាស​ចំនួន​២​កន្លែង ។​

    បន្ទាប់មក​ជនសង្ស័យ​បាន​រត់​ចូលទៅ​ក្នុងផ្ទះ​ដែល​នៅក្បែរ​កន្លែងកើតហេតុ​បាន​យក​ពូថៅ​មួ​យមក​ដេញ​កាប់ តែ​ជនរងគ្រោះ​រត់គេចខ្លួន​បាត់ ហើយ​ជនសង្ស័យ​បាន​យក​ពូថៅ​ទៅ​កាប់បំផ្លាញ​កញ្ចក់​រថយន្ត របស់​ជនរងគ្រោះ​បណ្តាល​ឲ្យ​ខូចខាត​កញ្ចក់​០៣​ផ្ទាំង​គឺ​កញ្ចក់​មុខ​០១​ផ្ទាំង​, កញ្ចក់​មើល​ចំហៀង​០១​ផ្ទាំង​និង កញ្ចក់​មើល​ក្រោយ​០១​ផ្ទាំង ហើយ​រត់គេចខ្លួន  ។​

     ក្រោយមក​ជនរងគ្រោះ និង ប្រធាន​ផ្សារ​ស្ទឹងមានជ័យ សន្តិសុខ​ផ្សារ​ស្ទឹងមានជ័យ​បាន​តាម​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​មក​ប្រគល់​ឲ្យ​ប៉ូលិស​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ធ្វើការ​សាកសួរ​តែម្តង    ក្នុងនោះ​យើង​បាន​ចាប់យក​វត្ថុតាង ពូថៅ​ចំនួន ០១ ។​សម្ភារ​:​ខូចខាត ៖​កញ្ចក់​រថយន្ត​ចំនួន​០៣​ផ្ទាំង​កញ្ចក់​មុខ​០១​ផ្ទាំង​, កញ្ចក់​មើល​ចំហៀង​០១​ផ្ទាំង​និង កញ្ចក់​មើល​ក្រោយ​០១​ផ្ទាំង ។​

    បច្ចុប្បន្ន​ជនសង្ស័យ​ឈ្មោះ យឹម គីម​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ដើម្បី​កសាង​សំណុំរឿង ៕​

adverise with khmeread

មតិយោបល់