កញ្ញាម្នាក់ឃើញលោកតាពូកែលួងចៅមែនទែន ទោះវារពឹសទាមទារនេះទាមទារនោះឥតឈប់! ពេលនាងសួរថីបានជាគាត់ពូកែអត់ធ្មត់ម្ល៉េះ លោកតាឆ្លើយតែប៉ុន្មានម៉ាត់នាងស្ងាត់មាត់ឈឹង...

    ​ខណៈដែល​ដើរ​ទិញ​ម្ហូបអាហារ​កញ្ញា​ម្នា​ក់បាន​ដើរកាត់ លោកតា​ម្នាក់​និង​ចៅ​របស់គាត់​ដ៏​សែន​រពឹស​នៅក្នុង​ផ្សារ​ទំនើប​មួយ​។​

​    ​ចៅ​របស់​លោកតា​នោះបាន​យំ​ស្រែក​យ៉ាងខ្លាំង ទារ​ឱ្យទៅ​ផ្លូវ​លក់​ស្ករ​គ្រាប់ និង​នំ​។ លោកតា​រូបនោះ​បាន​អត់ធ្មត់​យ៉ាងខ្លាំង ដោយ​និយាយថា "​ស្រួលបួល Albert យើង​ចូល​ផ្សារ​មិនយូរ​ទេ​។ ត្រជាក់ចិត្ត​ចៅ​!"​។​

​    ​កញ្ញា​រូបនោះ​បានឮ​លោកតា​នោះ​និយាយ​ដោយ​ការអត់ធ្មត់​បំផុត​ថា "​មិន​អី​ទេ Albert តែ​ប៉ុន្មាន​នាទី​ទៀត​យើង​នឹង​ចេញពី​ទីនេះ​ហើយ​។ អត់ធ្មត់​ចៅ​!"​។​

​    ​នៅពេល​ដល់​កន្លែង​គិតលុយ ក្មេង​រពឹស​នោះបាន​ចាប់​របស់​ក្នុង​ក​ន្ទ្រ​ក​គប់​ចោល​ឡើង​រាយប៉ាយ​។ លោកតា​នោះបាន​និយាយថា "Albert សម្រួល​អារម្មណ៍ កុំ​អន់ចិត្ត យើង​នឹង​ទៅដល់​ផ្ទះ​តែ ៥ នាទី​ទៀត​ទេ​។ ត្រជាក់ចិត្ត​ចៅ​!"​។​

​    ​ដោយមាន​ចាប់អារម្មណ៍​ខ្លាំង កញ្ញា​រូបនោះ​បានចេញ​ទៅខាង​ក្រៅ តាម​លោកតា​នោះ​។ កញ្ញា​នោះបាន​សួរ​ទៅកាន់​លោកតា​នោះ​ថា "​សួស្ដី​ចា៎ នាង​ខ្ញុំ​ដឹងថា​នេះ​មិនមែនជា​រឿង​របស់ខ្ញុំ​ទេ ប៉ុន្ដែ​ខ្ញុំ​មិនដឹងថា​តើ​លោកតា​អាច​គ្រប់គ្រង​អារម្មណ៍​ដោយ​វិធី​ណា​ទេ​? លោក​ធ្វើ​បានល្អ​ណាស់ ហើយ​ចៅ​លោកតា​ឈ្មោះ Albert នោះ​ពិតជា​សំណាង​មែន​ដែលមាន​លោកតា​ជាតា​របស់​វា​"​។​

​    ​លោកតា​រូបនោះ​បាន​ឆ្លើយ​ទៅកាន់​កញ្ញា​រូបនោះ​ថា "​អរគុណ​នាង​! ប៉ុន្ដែ​ខ្ញុំ​នេះហើយ​គឺ Albert​។ ចៅ​របស់ខ្ញុំ​គឺ​ឈ្មោះ Steve ទេ​"​។ 

​    ​សរុបមក គាត់​បាន​និយាយ​ឈ្មោះ​ខ្លួនឯង​ទេ ដើម្បី​រំងាប់​អារម្មណ៍​ខឹង​ចៅ ដែល​រពឹស​ទាមទារ​នេះ​ទាមទារ​នោះ​ឥត​ឈប់​៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត