adverise with khmeread 3

ភ្លើង​ឆេះ​ផ្ទះ​ពលរដ្ឋ​នៅ​បឹងទំពុន​

             ភ្នំពេញ ៖ ផ្ទះ​ប្រជាពលរដ្ឋ​សង់​អំពី​ឈើ​ប្រក់​ស័ង្កសី​ជាច្រើន​ខ្នង​ត្រូវ​ភ្លើង​ឆាបឆេះ នៅវេលា​ម៉ោង​ប្រមាណ​១​និង​៥០​នាទី​រសៀល​ថ្ងៃទី​២៦​មករា​នេះ​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​៣៧១ ទល់​ឃ្លាំង​ជីបម៉ុង ក្នុងភូមិ​ត្នោតជ្រំ​ុំ​សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ។​
     ឥឡូវនេះ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជាច្រើន​គ្រឿង​កំពុងតែ​ចេញ​ជួយ​អន្តរាគមន៍​។​
     ប្រភព​ជំហាន​ដំបូង​បាន​ឲ្យ​ដឹងថា មូលហេតុ​ឆេះ​គឺមាន​បុរស​ម្នា​ក់បាន​ទៅ​កោស​ជប់​ខ្យល់ ហើយ​ជក់បារី​បោះចោល​ទើប​បណ្តាល​ឲ្យ​ឆេះ​រាលដាល​តែម្តង​។​
     គិត​ត្រឹម​ម៉ោង​២​និង​៣៥​នាទី​នេះ​សមត្ថកិច្ច​បាន​គ្រប់គ្រង​ភ្លើង​បាន​៨០​ភាគរយ​ហើយ ។ នៅ​មិនទាន់​ដឹង​ចំនួន​ផ្ទះ​ឆេះ​នៅឡើយ ៕​

adverise with khmeread

មតិយោបល់