adverise with khmeread 999

ចោរ​គាស់​ទ្វារ​រថយន្ត យក​ទូរស័ព្ទ​ម្នាក់​ត្រូវ​ឃាត់ខ្លួន​ប៉ូលិស​សែន​សុខ​

   ភ្នំពេញ ៖ ចោរ​ម្នាក់​ដែល​តែង ដើរ​គាស់​ទ្វារ​រថយន្ត យក​ទូរស័ព្ទ​និង​របស់​មានតម្លៃ​ត្រូវបាន​ម្ចាស់​គេ​ទាន់​ចាប់​ប្រគល់​ឲ្យ​ប៉ូលិស​ប៉ុស្តិ៍​ភ្នំពេញ​ថ្មី​កាលពី​វេលា​ម៉ោង ១២ និង ៤០​នាទី​រំលង​អា​ធ្រា​ត ឈានចូល​ថ្ងៃទី ២៦ មករា ២០១៦ នៅ​ផ្លូវ​បេតុង​មួយកន្លែង កែង​និង​ផ្លូវ ៥៩៨ ស្ថិតក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ខាងលើ​មានឈ្មោះ សារី អ៊ឹម​រ៉ុ​ន អាយុ ៣៤ មិន​ពិតប្រាកដ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។​

    តាម​សម្តី​ពី​ម្ចាស់​រថយន្ដ​ឈ្មោះ ជួប ចឹប អាយុ ៣៤ បើកប​រថយន្ត​កុងតឺន័រ ដែល​ឃើញ​ហេតុការណ៍​បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹងថា មុនពេល​កើតហេតុ រូបគាត់​កំពុង​ដេក​ក្នុង​រង​យន្ត​ដើម្បី​រងចាំ​ឡើង​អីវ៉ាន់ ខោរ​អាវ​ជជុះ​ក្បាល​គីប នៅ​ចំណុចកើតហេតុ​ខាងលើ​។​

     លុះ​មកដល់​ម៉ោង​កើតហេតុ ក៏​ស្រាប់តែ​ឮ​សំឡេង​គាស់​ទ្វារ​រថយន្ត តែ​គាស់​មិ​បាន​ដោយសារតែ​ទ្វារ​ចាក់ ហើយ​គាត់​អើតមើល​តាម​ទ្វារ ក៏​ជនសង្ស័យ​ក្រឡឹង​រថយន្ត​មក​ទាញ​បើកទ្វារ​ម្ខាង​ទៀត ហើយ​គាត់​ទូរស័ព្ទ​គ្នា​គាត់​ដែល​ដេក​នៅ​រថយន្ត​ផ្សេង​ក្បែរ​នោះ​ឲ្យ​ជួយ​ចេញមក​ដេញចាប់បាន ហើយ​បាន​ទូរស័ព្ទ​ទាក់ទង​ទៅ​សមត្ថកិច្ច​អន្តរាគមន៍​ខណ្ឌ​សែន​សុខ មក​មើល​នៅ​កន្លែងកើតហេតុ បាន​រកឃើញ​ស្នាម​គាស់​ទ្វារ និង​ដែក​សរសៃ​ខ្នាំ​ង​អំពៅ​ប្រវែង​ជា​៣​តឹ​ត នៅក្បែរ​រថយន្ត ។​

    ក្រោយពេល​កើតហេតុ ជនសង្ស័យ ត្រូវបាន​យកទៅ​សាកសួរ រួម​និង​ម្ចាស់​រថយន្ត​ទៅ​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​ភ្នំពេញ​ថ្មី ដើម្បី​ចាក់​ការ​ទៅតាម​ច្បាប់​៕​

adverise with khmeread

មតិយោបល់