ឃាត់ខ្លួន​ជនសង្ស័យ​ ​០២ ​នាក់​ទិញ​ថ្នាំញៀន​មក​លក់​បន្ត​

    កណ្តាល ៖ ជនសង្ស័យ​០២​នាក់ រួមទាំង​វត្ថុតាង​គ្រឿងញៀន​ចំនួន​០២​កញ្ចប់​ត្រូវបាន​ចាប់ខ្លួន​និង​ដកហូត​កាលពី​ថ្ងៃទី​១៥ ​កុម្ភៈ​ ២០១៧ វេលា​ម៉ោង​១ ​និង​៥០​នាទី​រសៀល​នៅ​ចំណុច​ផ្ទះ​ជនសង្ស័យ ភូមិ​ត្រ​យឹ​ង ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​

    ប៉ូលិស​ន​យាយ​ថា ជនសង្ស័យ​០២​នាក់​រួមមាន​១-​ឈ្មោះ ​សូរ សុខ​នាង ​ហៅ​ឆ្នុក ភេទប្រុស អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ​រោងចក្រ ភូមិ​ត្រ​យឹ​ង ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល​(​ជួញដូរ​) ​ហើយ​ធ្លាប់​ជាប់ពន្ធនាគា រយៈពេល​០៣​ខែ​ពីបទ​ប្រើប្រាស់​ថ្នាំញៀន​នៅ​ខេត្តកណ្ដាល និង​២.​ឈ្មោះ ​ខុន សុ​ខូ​យ​ ហៅ​តូ​យ ​ភេទ​ប្រុស ​អាយុ​២៤​ឆ្នាំ ​ជនជាតិខ្មែរ មុខរបរ​មិន​ពិត ស្នាក់នៅ​ភូមិ​ត្រ​យឹ​ង ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្ដាល (​អ្នកប្រើប្រាស់​)​។​

    វត្ថុតាង​ដកហូត ម្សៅ​ក្រាម​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន ​(​ម៉ា​ទឹកកក​) ០២​កញ្ចប់​តូច​ និង​ឧបករណ៍ប្រើប្រាស់​មួយចំនួន​, ​ទូរ​សព្ទ​ដៃ​០១​គ្រឿង​ម៉ាក​ណូ គា​ចុច​ពិល០១​គ្រឿង។​

    ប៉ូលិស​បន្តថា នៅវេលា​ម៉ោង​កើតហេតុ​ខាងលើ​កម្លាំង​ជំនាញ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​អង្គស្នួល​បានទទួល​ព័ត៌មាន​ថា ​មុខសញ្ញា​កំពុង​ជួញដូរ​សារធាតុ​ញៀន​នៅ​ចំណុច​ខាងលើ​កម្លាំង​បាន​ចុះទៅ​ឃាត់ខ្លួន​០២​នាក់​។​

    តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យខាងលើ បាន​ឆ្លើយថា ចំពោះ​ថ្នាំញៀន​ខ្លួន​ទិញ​ពី​ឈ្មោះ​មិន​ស្គាល់​នៅ​ម្តុំ​ចោមចៅ​ទិញ​ម្តង​ ២០ ម៉ឺ​ន​រៀល​យកមក​លក់​បន្ត​ឱ្យ​កម្មករ​រោងចក្រ​។ ​ប​ច្ចុប្បន្ន​ជនសង្ស័យ​ឃាត់ ខ្លួន​នៅ​អធិការដ្ឋាន​ស្រុក​អ​ង្គ​ស្នួល​ដើម្បី​បន្ត​តាម​នីតិវិធី​៕

adverise with khmeread
tiger
Loading ad ...