ឃាត់ខ្លួន​ព្រះសង្ឃ​០៣​អង្គ ​និង​បុរស​២​នាក់ រួម​ថ្នាំញៀន​៥​កញ្ចប់ នៅ​ស្រុក​ដងទង់

    កំពត ៖ កម្លាំង​អន្តរា​គម​ន៍​ពិសេស​ខេត្ត សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក ដឹកនាំ​ដោ​យ​​លោក​ឧ​ត្ត​ម​ត្រី អ៊ិន ជីវ៉ា ស្នងការរង ជា​ប្រធានការិយាល័យ​កណ្តាល​បង្ក្រាប​បទល្មើស​ខេត្ត និ​ង​សម្រួល​នីតិវិធី ពី​លោក ខាន់ សុផល ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្តកំពត បាន​ចុះប​ង្ក្រាប​គ្រឿងញៀន ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​៥​នាក់ ក្នុងនោះ​ព្រះសង្ឃ ០៣ ​អង្គ ពាក់ព័​ន្ធ​​ជួញដូរ និង​ប្រើប្រាស់​ថ្នាំញៀន​នៅ​ព្រឹក ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៧ ចំណុច​ក្នុង​វត្ត​ថៅ​កុង ស្ថិ​តក្នុង​ភូមិ​ព្រៃ​ឃ្មុំ ឃុំ​ខ្ជាយ​ខាងជើង ស្រុក​ដងទង់ ខេត្តកំពត​។    

    លោក​វរសេនីយ៍ទោ លក ញ៉ា​វ នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត បាន​ឱ្យ​ដឹងថា ជ​ន​សង្ស័យ ទាំង​៥​នាក់ រួមមាន​៖ ១.​ឈ្មោះ ញ៉េវ ពិ​ទូ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ, ២.​ឈ្មោះ មាស សុភា ភេ​ទ​ប្រុស អាយុ​១៨​ឆ្នាំ, ៣.​ឈ្មោះ ប៉ុន តាំង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​ ​ទាំង​៣​នាក់ ជា​ព្រះសង្ឃ គ​ង់នៅ​វត្ត​ខាងលើ​។ ៤.​ឈ្មោះ ច្រិត វី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ ភូមិ​ព្រៃ​កែស ឃុំ​ដំណាក់​កន្ទួ​ត​ខាងជើង ស្រុក​កំពង់ត្រាច ខេត្តកំពត និង ៥.​ឈ្មោះ ប៊ិន យ៉ា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ ភូមិ​ដំណាក់ ឃុំ​ខ្ជាយ​ខាងជើង ស្រុក​ដងទង់ ខេត្តកំពត និង​ដកហូត​បាន​ថ្នាំញៀន ០៥​កញ្ចប់​តូច និង​សម្ភារៈ​ពាក់ព័ន្ធ​មួយចំនួន​។ 

    លោក លក ញ៉ា​វ បន្តថា ក្នុង​ជនសង្ស័យ​៥​នាក់​ខាងលើ ក្នុងនោះ មាន​ម្នាក់ ឈ្មោះ ប៊ិន យ៉ា ក​ម្លាំង ឃាត់ខ្លួន​បាន កាលពី​ល្ងាច ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៧​។ ជនសង្ស័យ ០៣​ នាក់ ជា​ព្រះសង្ឃ ក្រោយ​ឃាត់ខ្លួន​បាន គឺ​មន្ទីរ​ធម្មកា និង​សាសនា​ខេត្ត រួម​នឹង​ចៅអធិកា​វត្ត​ថៅ​កុង បាន​ផ្សឹក​រួចរាល់​អស់ហើយ​។ 

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំងអស់ កំពុង​សាកសួរ​នៅ​ស្នងការដ្ឋាន​ប៉ូលិស​ខេត្ត​ដើម្បី​បំពេញ​សំណុំរឿង បញ្ជូនទៅ​តុលាការ ចាត់ការ​តាមច្បាប់​៕


adverise with khmeread
tiger
Loading ad ...