ពួកចោរ​កាប់​អ្នករត់ម៉ូតូឌុប​ម្នាក់រ​បួស​ប្លន់​យក​ម៉ូតូ​មិនបាន​សម្រេច​ ព្រោះបានអ្នករត់ម៉ុតូដូចគ្នាជួយ

    ភ្នំពេញ ៖ បុរស​អ្នករត់ម៉ូតូឌុប​នៅ​ពេលយប់​ម្នាក់​ត្រូវ​ក្រុមចោរ​ធ្វើ​សកម្មភាព​កាប់​ប្លន់​យក​ម៉ូតូ​តែ​មិនបាន​សម្រេច​កាលពី​វេលា​ម៉ោង២​ និង​១០​នាទី​យប់​ថ្ងៃទី​១៦ កុម្ភៈ ​ឆ្នាំ​២០១៧ នៅ​ចំ​ណុច​ខាងកើត​ស្តុ​បណត​ប្រ៊ី​ត​ស្ថិត​តាម​បណ្ដោយ​ផ្លូវ​២០០៤ ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​

    ប្រភព​បានឱ្យដឹងថា ជនរងគ្រោះ​មានឈ្មោះ សុខ គឹម សៀង ភេទ​ប្រុស​ អាយុ២៣​ឆ្នាំ មុខរ​បរ ជាងភ្លើង​និង​ឆ្លៀត​រត់​ម៉ូតូ ស្នាក់នៅ​ម្ដុំ​វត្ត​អង្គ​តា​មិ​ញ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័​យ និង​មាន​ស្រុកកំណើត​នៅ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​។​ ម៉ូតូ​ដែល​ក្រុមចោរ​កាប់​ប្លន់​នោះ​ម៉ាក​ហុងដា​ឌ្រី​ម​សេរី​ឆ្នាំ​២០១៣ ​ព​ណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BQ-6394​។​

    ជនរងគ្រោះ​បានឱ្យដឹងថា ដំបូង​រូបគាត់​ទើបតែ​ឌុប​ម៉ូយ​មកពី​ផ្លូវ​សេះស រួច​ជិះ​តាមផ្លូវ​២០​០៤ ​វិញ​ក្នុងទិសដៅ​ពី​លិចទៅ​កើត​។​ លុះ​មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​ជនសង្ស័យ​មួ​យ​ក្រុម​មាន​គ្នា​ ៤ ​នាក់​ជិះ​ម៉ូតូ​ ២ ​គ្រឿង ​១ ​គ្រឿង​ម៉ា​កនិច ​និង​ ១ ​គ្រឿង​ទៀត​ម៉ាក​ Zoomer x មិន​ចាំ​ស្លាក​លេខ​បាន​ជិះ​មកពី​ក្រោយ​។​

    ជនរងគ្រោះ​បន្តថា បន្ទាប់មក​ពួកវា​បានធ្វើ​សកម្មភាព​កាប់​គាត់​ពីក្រោយ​ចំ​ស្មា​ខាងស្ដាំ​ប​ណ្ដាលឱ្យ​គាត់​ដួល​ម៉ូតូ​ហើយ​ភ្លាមនោះ​ជនសង្ស័យ​បាន​ប្រុង​លើក​ម៉ូតូ​របស់​ជនរងគ្រោះ​ជិះ​។ តែ​ពេលនោះ ជនរងគ្រោះ​បាន​ស្រែកហៅ​ឱ្យ​អ្នករត់​ម៉ូតូ​រ៉ឺ​មក​កង់​បី​ ដែល​នៅ​ម្ដុំ​នោះ​ជួយ​ពេលនោះ​ជនសង្ស័យ​ឃើញ​គេ​រត់​មកជួយ ពួកវា​បាននាំគ្នា​ឡើង​ជិះ​ម៉ូតូ​ចេញទៅ​បាត់អស់​។          

    ក្រោយ​កើតហេតុ​មាន​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​សែន​សុខ​ដែល​ល្បាត​នៅ​ម្ដុំ​នោះ​ចុះមក​ជួយ​ដឹក​ជនរងគ្រោះ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​កុស​មៈ​ ដើម្បី​ដេរ​របួស ​និង​រងចាំ​ដាក់ពាក្យ​បណ្ដឹង​នៅពេល​ក្រោយ៕​

adverise with khmeread
tiger
Loading ad ...