ចិននឹងចំណាយ ១៥៩ ពាន់លានដុល្លារដើម្បីនាំប្រជាជន ៣,៤ លាននាក់ទៅរស់នៅទីក្រុងថ្មី

    ​ក្នុង​ឆ្នាំ ២០១៧ ចិន​កំពុង​ត្រៀម​រើ​ទីតាំង​រស់នៅ​របស់​ប្រជាជន ៣,៤ លាន​នាក់ ដែល​រស់នៅក្នុង​ភាពក្រីក្រ ទៅ​ទី​ដែល​ដែលមាន​គុណវិបត្តិ​ទាប ក្នុង​កិច្ចប្រឹងប្រែង​មួយ​ដើម្បី​លុបបំបាត់​ភាពក្រីក្រ​ត្រឹម​ឆ្នាំ ២០២០​។ នេះ​បើ​យោងតាម​សម្ដី​របស់​ប្រ​ធានា​ធីប​តី Xi Jinping​។​

​    ​គម្រោង​ត្រូវបាន​ប្រកាស​ក្នុង​ឆ្នាំ ២០១៦ នៅពេល​ប្រជាជន​ក្រីក្រ​ខ្លាំង​ប្រមាណ ២,៤៩ លាន​នាក់​បាន​ផ្លាស់​ទីលំនៅ​ទៅ​តំបន់​ដែលមាន​សាលា​និង​មន្ទីរពេទ្យ មាន​ផ្លូវ​ធ្វើដំណើរ​ស្រួល ទឹក និង​ថាមពលអគ្គីសនី​។ នេះ​បើ​យោងតាម​គណៈកម្មការ​កំ​ណែ​ទម្រង់​និង​អភិវឌ្ឍន៍​ជាតិ​ប្រទេស​ចិន​។​

​    ​យោងតាម​វេ​ប​សាយ​សៀង​ហៃ​អ៊ី​ស ចិន​បាន​លុបបំបាត់​ភាពក្រីក្រ​តាមរយៈ​ការអភិវឌ្ឍន៍ និង​ប្រាក់​ជំនួយ​ពី​រដ្ឋាភិបាល​។​

​    ​សរុបមក ការផ្លាស់ប្ដូរ​ទីលំនៅ​នឹងត្រូវ​ចំណាយ​ប្រាក់​ខ្ទង់ ១៥៨ ពាន់​លាន​ដុល្លារ​។ ក្នុងការ​បន្ថែម​ទៅលើ​សារពើពន្ធ​គាំទ្រ​ពី​រដ្ឋាភិបាលកណ្ដាល មធ្យោបាយ​ផ្សេងទៀត​ក៏​ត្រូវបាន​ប្រើប្រាស់​ដែរ​ដើម្បី​ធ្វើ​ហរិ​ញ្ញ​ប្ប​ទាន​ដល់​ការផ្លាស់​ទីលំនៅ​នេះ ក្នុងនោះ​រួមមាន​បំណុល​រដ្ឋាភិបាល​ក្នុងស្រុក និង​ប្រាក់កម្ចី​ការ​ទាប រយៈពេល​វែង​។ នេះ​បើ​យោងតាម​វេ​ប​សាយ Deccan Herald​។​

​    ​ហើយ​ប្រ​ធានា​ធីប​តី​លោក Xi Jinping ក៏បាន​សន្យាថា​នឹងមិន​ទុល​ចោល​នរណាម្នាក់​ឱ្យ​រស់​នៅតាម​ចិញ្ចើមផ្លូវ​នោះឡើយ ដើម្បី​កសាង​សង្គម​រុងរឿង​មួយ​ឡើង​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...