រថយន្ត​ដឹកឈើ​ពេញ ឆ្លងស្ពាន​,​ បាក់​ស្ពាន​ស្ទឹង​កោះស្លា នៅ​ស្រុក​ឈូក​

    កំពត ៖ រថយន្ត​១​គ្រឿង​ដឹកឈើ​លើស​ទម្ងន់ ឆ្លងស្ពាន​បណ្តាលឱ្យ​បាក់​ស្ពាន​ស្ទឹង​កោះស្លា នៅ​ម៉ោង​ជិត​១ រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៧ ចំណុច​ស្ពាន​ស្ទឹង​កោះស្លា ស្ថិត​ក្នុងភូមិ​ស្រកានាគ ឃុំ​តា​កែន ស្រុក​ឈូក ខេត្តកំពត​។​

    សមត្ថកិច្ច​មូលដ្ឋាន​បានឱ្យដឹងថា រថយន្ត​ដែល​ដឹកឈើ​ល្មើសច្បាប់​បណ្តាលឱ្យ​បាក់​ស្ពាន​ខាងលើ ម៉ាក​ហ៊ីយ៉ាន់​ដាយ ចំណុះ​៨​តោន​ពាក់​ស្លាក​លេខ ភ្នំពេញ 3B-5745​។​ ​ឈើ​ល្មើស​ដែល​ដឹក​មាន​ប្រមាណ​១៥​ម៉ែត្រគូប ជា​ប្រភេទ​ឈើ​ធ្ង​ង់ សុ​ក្រម និង​ឈើ​ម្រេញ​។​

    នៅ​ព្រឹក​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៧​នេះ ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្តកំពត​លោក ខាន់ សុផល បាន​ដឹកនាំ​កម្លាំង ចុះ​មកដល់​កន្លែងកើតហេតុ​និង​បញ្ជា​ឱ្យ​ដឹកជញ្ជូន​ឈើ​ល្មើស​ទាំងអស់ និង​រក​វិធី​នាំយក​រថយន្ត​ល្មើស ទៅ​រក្សាទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពត ហើយ​ស្រាវជ្រាវ​ស្វែងរក​ជនបង្ក​មក​ចាត់ការ​តាមច្បាប់ ខណៈម្ចាស់​រថយន្ត​ដឹកឈើ បាន​រត់​គេចខ្លួនបាត់៕

​    សូមបញ្ជាក់ថា រថយន្ត​ដឹកឈើ​នេះ ត្រូវបាន​កម្លាំង​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ស្ពឺ បានចេញ​តាម​ពីក្រោយ ហើយ​សហការ​ជាមួយ​កម្លាំង​នៅ​ខេត្តកំពត លុះ​ពេល​ចាប់បាន​នៅពេល​បើក​ឡើងលើ​ស្ពាន បណ្តាល​ឱ្យ​បាក់​តែម្តង​៕

adverise with khmeread
tiger
Loading ad ...