adverise with khmeread S8

សមត្ថកិច្ចចម្រុះឃាត់ក្រុមដៃដល់២៩នាក់បន្ទាប់ពីព្រួតវាយយុវជនម្នាក់ស្ទើរស្លាប់

    ភ្នំពេញ ៖ មានអំពើហិង្សាមួយបានកើតឡើងនៅយប់ម៉ោង៩និង៣០នាទីថ្ងៃទី០២ធ្នូឆ្នាំ២០១៥នៅភូមិទ្រា៤សង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យរាជធានីភ្នំពេញដោយមានកម្មករឃ្លាំងប្រមាណ២៩នាក់បានព្រួតវាយយុវជនម្នាក់ស្ទើរស្លាប់ស្ទើររស់បន្ទាប់ពីផឹកស៊ីរាំរែកហើយមានទំនាស់គ្នា ។
     សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះរ៉េត ថនភេទប្រុស អាយុ២៤ឆ្នាំស្នាក់នៅផ្ទះជួលម្តុំកើតហេតុស្ថិតនៅក្រុមទី៦ភូមិទ្រា៤សង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យរបួសធ្ងន់ធ្ងរដេកពេទ្យកាល់ម៉ែត។រីឯក្រុមបង្កមានចំនួនសរុបទាំងអស់២៩នាក់ជាកម្មករឃ្លាំងស៊ីហ៊ូហ៊ុយដែលមានម្ចាស់ជានាយទាហានផ្កាយ៣ត្រូវបានឃាត់ខ្លួន។
     ​សមត្ថកិច្ចបន្តថា មូលហេតុដែលបង្កឡើងដោយសារការផឹកសីុរាំលេងនៅម្តុុំក្បែរផ្ទះជួលជនរងគ្រោះ។ក្រោយមកពេលចប់សព្វគ្រប់ការរាំនោះក៏ស្រាប់តែមានសំលេងស្រែកដង្ហោយហៅឲ្យជួយពីជនរងគ្រោះ។​
     បើតាមសាក្សីដែលឃើញហេតុការណ៍បានប្រាប់ឲ្យដឹងថា ដំបូងជនរងគ្រោះបានទៅវ៉ៃគេដល់កន្លែងឃ្លាំង។ពេលនោះពួកកម្មករឃ្លាំងក៏បានព្រួតគ្នាវ៉ៃតែម្តងដោយមានប្រើដាវសាំុម៉ូរ៉ៃនិងដំបងទីបជាច្រើនដើមវ៉ៃផងចាក់ផងនៅខាងមុខឃ្លាំងដូចក្នុងរូបភាពបញ្ជាក់ស្រាប់ហើយជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត្ររួចរាល់ហើយ។​
    ភ្លាមៗនោះ ត្រូវបានកងកម្លាំងរាជអាវុធហត្ថក្រុងរួមនិងខណ្ឌបូកបន្ថែមកងកម្លាំងប៉ូលិសខណ្ឌមានជ័យនិងសង្កាត់បានមកឡោមព័ទ្ធនិងធ្វើការចាប់បញ្ជូនទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីដើម្បីចាត់តាមនិតិវិធីនៃច្បាប់ព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា៕

adverise with khmeread

មតិយោបល់