adverise with khmeread 998854

រថយន្ត​១​គ្រឿង​បុក​អ្នកដើរ​ឆ្លងផ្លូវ​របួស​ធ្ងន់​ម្នាក់​នៅមុខ​ក្រសួងពាណិជ្ជកម្ម​

     ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ដើរ​ឆ្លងផ្លូវ​នៅមុខ​ក្រសួងពាណិជ្ជកម្ម បាន​ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​១​គ្រឿង បើក​មក​យ៉ាង​លឿន បុក​ពេញទំហឹង​ដេក​ស្តូកស្តឹង កាលពី​វេលា​ម៉ោង ១២​រំលង​អា​ធ្រា​ត ឈានចូល​ថ្ងៃទី ២៦ មករា ២០១៦ នៅតាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រ៉ុ​ស្សី ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​

    ប្រភព​ព័​ត៍​មាន​ពី​យាម នៅ​ជិត​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ ជនរងគ្រោះ​បាន​ដើរចេញ​ក្លឹប​មួយ នៅក្រោយ​អាគារ​ពាណិជ្ជកម្ម អ៊ែត​វូដ ដើរ​ឆ្លង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង ។​

    ខណៈ​ដើរ​បាន​ពាក់​ក​ណ្ត​ល​ផ្លូវ ក៏មាន​រថយន្ត ១​គ្រឿង​បើក​លឿន ទិសដៅ​ពី​កើ​តទៅ​លិច បានមក​បុក​ជនរងគ្រោះ ខ្ទាត​បោក​ទៅ​ថ្នល់​បែកក្បាល​ហូរឈាម​ដេក​ស្តូកស្តឹង ហើយ​បង្ក​បាន​បន្ថែម​ល្បឿន​រត់​បាត់​។ ជនរងគ្រោះ​មិនត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នោះទេ​។​

    ក្រោយពេល​កើតហេតុ បាន​បន្តិច​ក៏មាន​រថយន្ត​គ្លីនិក​ឯកជន​មក​ដឹកយក​ជនរងគ្រោះ ហើយ​ខណៈពេលដែល​ឈប់​ភ្លាមៗ​មិនបាន​ដាក់​ភ្លើង​ស៊ីញ៉ូ ធ្វើ​ឲ្យ​រទេះ​លក់​ពងមាន់​អាំង​ដែល​ជិះ​មក​តាម​ពីក្រោយ វ៉ា​ក​អើ​គេច​ពី​រថយន្ត​សាមុយ ទៅបុក​ជាមួយ​ម៉ូតូ​១​គ្រឿង​ដែល​បន្ថយល្បឿន​មើល​ហេតុការណ៍ តែ​មិន​បណ្តាល​ឲ្យ​មាន​មនុស្ស​របួស​នោះទេ ខូ​ត​ខាត​តែ​សម្ភារ​:​និង​ធ្លាក់​ពងមាន់​អាំង​អស់​តែម្តង ៕​

adverise with khmeread

មតិយោបល់