ឃាត់​បុរស​​ ២ ​នាក់​ពាក់ព័ន្ធ​ករណី​លេងល្បែង​ស៊ីសង ក​ន្ទុ​យលេខ ត្រូវបាននាំមកអប់រំ

    កំពង់ឆ្នាំង ៖ ជនសង្ស័យ​២​នាក់​ត្រូវបាន​ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​ឃាត់ខ្លួន កាលពីថ្ងៃ​ទី​១៥ ​កុម្ភៈ​ ២០១៧​ វេលា ​ម៉ោង​៣ ​និង​៣០​នាទី រសៀល​នៅ​ចំ​ណុ​ច ភូមិ​តា​ជេស ឃុំ​តា​ជេ​ស ស្រុក​កំពង់​ត្រ​ទ្បា​ច ខេត្ត​កំពង់ឆ្នាំង ​ពាក់ព័ន្ធ​ករណីលេង ល្បែង​ស៊ីសង ក​ន្ទុ​យ លេខ​។

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ងី វ៉ាន់​ឌី ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ និង​ឈ្មោះ សៀម សារ៉ាត់ (​ហៅ​វ័រ​) ភេទ​ប្រុស​ អាយុ៥២​ឆ្នាំ ទាំងពី​នាក់​ជាតិ​​ខ្មែរ នៅ​ភូមិ​តា​ជេស ឃុំ​តា​ជេ​ស ស្រុក​កំពង់​ត្រ​ទ្បា​ច ខេត្ត​កំពង់ឆ្នាំង​។​

    ជា​លទ្ធផល​ប៉ូលិស​ឃាត់ខ្លួន ឈ្មោះ​ទាំងពី​នាក់​ខាងលើ និងរឹបអូស បាន៖១- លុយ​ ១៣.៨០០​ រៀល, ២- ម៉ាស៊ី​នគិតលេខ ០១ រឿង, ៣- សៀវភៅកត់ កន្ទុយលេខ ០១ ក្បាល​ និងក្រដាស​កន្ទុយលេខ ០១ ដុំ។

    ​ក្នុងករណីនេះ​ប៉ូលិស​បាន ធ្វើការ អប់រំឱ្យ​ឈប់ លេង ល្បែង​ស៊ី​សង និងផ្សព្វផ្សាយច្បា​ប់ ស្តីពី​ល្បែង​ស៊ី​សង និង​បានយល់ព្រម ពី​លោក ព្រះរាជ​អា​ជា្ញ អម​សាលាដំបូង ខេត្ត​កំពង់ឆ្នាំង​៕​

adverise with khmeread
tiger
Loading ad ...